ឡុងដ៍៖ យោងតាម សេចក្តីរាយការណ៍ ពីសភាអន្តរជាតិ ពាណិជ្ជកម្មអន្តរជាតិ ដែលមានទីស្នាក់ ការនៅ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានឲ្យដឹងថា ការនាំចូលបន្លែ និង ផ្លែឈើស្រស់ពី ប្រទេស ថៃ មកកាន់សហភាពអឺរ៉ុប (EU) ត្រូវបានទីភ្ញាក់ងារត្រួតពិនិត្យ ចំណីអាហារ របស់ EU បានរក ឃើញសត្វល្អិត គឺសត្វរុយនៅក្នុងនៅបន្លែ និង ផ្លែឈើ ដែលនាំចូលមក ប្រទេសថៃ ដែលនេះជា លើកទី ៣ហើយ។

EU បានព្រមានថៃថា បើសិនជារកឃើញថាមានសត្វល្អិតនៅក្នុងបន្លែ និង ផ្លែឈើលើសពី ៥ ដងក្នុងមួយឆ្នាំ EU នឹងធ្វើការផ្អាកនាំចូល ផលិតអាហារពីប្រទេសថៃ ដូច្នេះហើយ EU ស្នើឲ្យភាគី ថៃត្រួតពិនិត្យ ប្រព័ន្ធនៃការផលិត របស់ខ្លួន ដើម្បីការពារកុំឲ្យមានសត្វល្អិត ជាពិសេស នៅក្នុង ផ្លែត្របែក ស្វាយ និង ជំពូ។ លើសពីនេះ EU ក៏បាន រកឃើញសត្វល្អិត នៅបន្លែស្រល់ជាច្រើន មុខផ្សេងទៀត ហើយ សភាពាណិជ្ជកម្ម EU បានដាក់លិខិតព្រមាន និង លក្ខខណ្ឌមួយចំនួន ទៅកាន់ភាគីថៃ រួចរាល់ហើយដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល