CamNews

រ៉ូមែន សុខ​ចិត្ត​ផ្តាច់​ស្នេហ៍ ដើម្បី​ភាព​ជោគ​ជ័យ​ក្នុង​វិថី​សិល្បៈ

ភ្នំពេញៈ តារាចម្រៀងចំណូលថ្មី ដែលទស្សនិកជនស្គាល់ និងដាក់រហ័សនាមឲ្យថាជា តារា
ចម្រៀងខេមទី២ និងមានខ្លះទៀតលើកឡើងថា លោកជាកូនភ្លោះជាមួយ តារា ចម្រៀងខេម
តារាចម្រៀងសំនៀងស្អក ប្រចាំផលិតកម្មថោនគឺ លោក រ៉ូមែន ដែលមាន ឈ្មោះពិតថា ធី
បូរិទ្ធ បានបង្ហើបប្រាប់ពីរឿងរ៉ាវឈឺចាប់ ស្នេហាជួបភាពប្រះឆា ដោយសារតែការជំនះចិត្តចង់
ចូលប្រឡូកក្នុងវិថីសិល្បៈ សុខចិត្តបោះបង់អ្នកជាទីស្រលាញ់ ។

តារាចម្រៀងរះលើវិថីសិល្បៈ ប្រមាណជាជិត២ឆ្នាំ លោក រ៉ូមែន បានបរិយាយពីការងារ ឈឺ
ចាប់របស់លោកប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
នេះថា បើរំឭកទៅដល់អតីតកាលលោកពិតជា ជួបរឿងសោកសង្រេង ឈឺចាប់តស៊ូមិនតិចទេ
ទម្រាំតែលោកមានថ្ងៃនេះ សូម្បីតែក្រុមគ្រួសារ និងមនុស្ស ជាទីស្រលាញ់ក៏លោកត្រូវបង្ខំចិត្ត
បោះបង់ចោលទាំងអស់ ព្រោះតែសិល្បៈតែមួយមុខគត់ ។

តារាចម្រៀងមិនទាន់មានទ្រនំជ្រក លោក រ៉ូមែន បានប្រាប់ឲ្យទៀតថា “ ដើម្បីសិល្បៈខ្ញុំត្រូវមក
រស់នៅតែលតោលម្នាក់ឯង នៅទីក្រុងភ្នំពេញ ទាំងដែលខ្ញុំមិនធ្លាប់ស្គាល់ ទីក្រុងទំនើបមួយនេះ
ទាល់តែសោះ ខ្ញុំសុខចិត្តរត់មកទីក្រុងចោលគ្រួសារ និងម្ចាស់បេះដូងខ្ញុំបាន បង្កាត់ភ្លើងស្នេហា
ជាមួយ សង្សារសំណព្វចិត្តរបស់ខ្ញុំ តាំងពីនៅរៀនមកម្ល៉េះ ពួកខ្ញុំទាំងពីរនាក់ ស្រលាញ់គ្នាណាស់
តែដល់ពេលខ្ញុំសម្រេចចិត្ត មកបណ្តែតក្បូនជីវិត លើវិថីសិល្បៈ ដោយមិនចង់បានអ្វីក្រៅ ពីឱកាស
ល្បីឈ្មោះនោះទេ ហើយចំណងស្នេហារបស់ខ្ញុំក៏ត្រូវកាត់ផ្តាច់តាំងពីពេលនោះមកដែរ”។

តារាចម្រៀងវ័យ២៣ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនេះក្តីសង្ឃឹមរបស់លោកចាប់
ផ្តើមក្លាយជាការពិតហើយ លោកសប្បាយរីករាយ រំភើបចិត្តខ្លាំងណាស់ ដែលលោកមានឱកាស
បានក្លាយជាតារាចម្រៀង អាចមានឱកាស ច្រៀងតាមខនសឺត ឡើងប៉ុស្តិ៍ បង្ហាញមុខតាមទូរទ-
ស្សន៍ “ខ្ញុំពិតជាមិននឹកស្មានទេថា ខ្ញុំអាចមានថ្ងៃនេះ ខ្ញុំមិនហ៊ានមានមហិច្ឆតា ខ្លាំងជាងនេះទៀតទេ
ហើយចំណែករឿងរ៉ាវស្នេហាខ្ញុំសូម បិទបេះដូង មិនចង់គិតពីរឿងនេះទៀតទេ ព្រោះថាមិនចង់
យករឿងស្នេហាមកលាយឡំជាមួយ ការងារខ្លាចធ្លាក់ប្រជាប្រិយភាព ” ។

ជាមួយគ្នានោះដែល លោក រ៉ូមែន ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា រយៈពេល២ឆ្នាំនេះ លោក
បានទទួលការងារច្រើន ទាំងឱកាសច្រៀងនៅក្នុងក្លឹប Classic Night  ហើយនិងថតខារ៉ាអូខេ
ឲ្យខាងផលិតកម្មជាច្រើនទៀត ហើយថ្មីៗនេះលោកទើបតែថតបញ្ចប់ ជាមួយកាយវិការខារ៉ាអូខេ
បទ “កុំភ្លេចស្វាយរៀង” ជាការបកស្រាយរបស់ កញ្ញា សុគន្ធ នីសា និងលោក ពែកមី និងបទ
ចម្រៀងជាច្រើនទៀតនេះ គឺជាលទ្ធផលដែលទទួលបានពី ការតស៊ូខំប្រឹងចេញ ពីញើសឈាម
របស់លោក លំបាកវេទនានាពេលកន្លងមក។

តារាចម្រៀងដែលទស្សនិកជន មានការយល់ច្រឡំថាជា កូនភ្លោះរបស់ លោក ខេម បានបង្ហើប
ប្រាប់ឲ្យដឹងថា លោកមិនធ្លាប់គិតថាចង់ល្បី ដោយពឹងទៅលើកេរ្តិ៍ឈ្មោះ របស់ លោក ខេម ទេ
គឺលោកចង់មានឈ្មោះល្បី ដោយខ្លួនឯងហើយ ចំពោះមុខនិងស្តាយ តុបតែងខ្លួននោះ លោកក៏
ចង់បកស្រាយដូចគ្នា តាមពិតលោក និងលោក ខេម មិនមានខ្សែស្រឡាយជា បងប្អូនគ្នាអីនោះទេ ហើយចំណែកស្តាយក្នុងការតុបតែងខ្លួន គឺលោកមានតាំង ពីមិនទាន់ចូលសិល្បៈម្ល៉េះ ។ នៅពេល
ដែលលោកចូលសិល្បៈ ហើយឃើញតារាចម្រៀងល្បីឈ្មោះ លោក ខេម លោកក៏មានការភ្ញាក់
ផ្អើលដូចគ្នា ម្យ៉ាងក៏មិននឹកស្មានថា មានការតុបតែងខ្លួនដូចគ្នា សំលេងច្រៀងស្រដៀងគ្នា និង
មុខមាត់ដូចគ្នានោះទេ លោកក៏ឆ្ងល់ដែរ ប្រហែលមកពីព្រហ្មលិខិត ហើយមើលទៅ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល