CamNews

លោក អូ​បា​ម៉ា ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​​ក្នុង​តំណែង​ទី​១ ​ដែល​មក​កាន់​កម្ពុជា

ព័ត៌មានជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក នគរវត្ត ដែលបានធ្វើការចេញ
ផ្សាយមួយម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក  បារ៉ាក់
អូបាម៉ា ជា​ប្រធានាធិបតី​អា​មេ​រិ​ក​​ក្នុង​តំណែង​ទី​ ១ ​ដែល​មក​កាន់​កម្ពុជា​។

គួរបញ្ជាក់ផងដែរថា  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​
បាន​លើក​ឡើង​ថា​ លោក​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ជា​ប្រធានាធិបតី​ក្នុង​តំ
ណែង​ទី​១​ ដែល​អញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល
​អាស៊ាន​លើក​ទី​២១​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​  ក្នុង​នោះ​លោក​អូ​បា​ម៉ា​ នឹង​ត្រូវ​ធ្វើ​ជា​សហ​ប្រធាន​ជាមួ
យ​សម្ដេច​តេ​ជោ​ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ​៤  ​រវាង​អាស៊ាន​  និង​អា​មេ​រិ​ក​ ស្របពេលដែលការ​
ថ្លែង​បញ្ជាក់​បែប​នេះ ​របស់​សម្ដេច​តេ​ជោ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ក្នុង​ឱកា
ស​ជួប​សំណេះសំណាល​   និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ខេត្ដកំ
ពង់ស្ពឺ​ ។​

មិនត្រឹមតែប៉ុណ្ណោះ សម្ដេច​តេ​ជោ​ មាន​ប្រសាសន៍បន្ថែម​ថា​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​​២១​
នេះ  ​ប្រហែល​ជា​លើក​ដំបូង​  ដែល​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេ​រិ​ក មក​កាន់​ប្រទេស​កម្ពុជា​ ក្នុង
​ប្រវត្ដិសាស្ដ្រ​ប្រទេស​ ដែល​ប្រធានាធិបតី​កាន់​អំណាច​  ។​ កាលពី​ដំបូង​ឡើយ​  ភរិយា​ អតីត​ប្រ
ធានាធិបតី​សហរដ្ឋអាមេរិក​ ច​ន​ កេ​ណ្ឌឺ​ឌី​ ធ្លាប់​មក​  ហើយ​បន្ដ​មក​ទៀត​ នៅ​ឆ្នាំ​២០០៥​ អតីត​ប្រ
ធានាធិបតី​សហ​ រដ្ឋ​អា​មេ​រិ​ក​  ប៊ី​ល​គ្លី​ន​តុ​ន​ ក៏​ធ្លាប់​មក​ដែរ​។ ​ ពេល​នេះ​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​បា​
ម៉ា​ នឹង​មក​កាន់​ប្រទេស​កម្ពុជា​ ដែល​នេះ​ជា​ការ​ជួប​ប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​-​អា​មេ​រិ​ក​លើក​ទី​៤​។​

​ទោះជា​យ៉ាងណា​ សម្ដេច​តេ​ជោ​មិន​បាន​ បញ្ជាក់​អំពី​ជំនួប​ទ្វេភាគី​ជាមួយនឹង​ប្រ​ធា​នា​ធិ​បតី​សហ
រដ្ឋអាមេរិក​អូ​បា​ម៉ា​នោះ​ទេ​ នៅ​ក្នុងអំឡុងពេល​ដែល​លោក​មក​កាន់​ ប្រទេស​កម្ពុជា​នោះ​ ។​​ គួរ​ប
ញ្ជាក់​ថា​ លោក​អូ​បា​ម៉ា​ ប្រ​ធា​ នា​ធិ​បតី​សហរដ្ឋអាមេរិក​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ក្រុម​មក​ចូល
រួម​កិច្ចប្រជុំ​  កំពូល​អាស៊ាន​អា​មេ​រិ​ក​ និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​  នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​១៩​
ដល់​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​៕

ដោយ ៖ រិទ្ធី
កែសំរួលអត្ថបទពី ៖ nokorwatnews