CamNews

សមត្ថកិច្ច ស្រុកស្រីសន្ធរ រកឃើញដំណាំកញ្ឆា និងកាប់ដុត បំផ្លាញចោល ចំនួន ២៤០ ដើម

កំពង់ចាម ៖ ដំណាំកញ្ឆាចំនួន ២៤០ ដើម ត្រូវបានដុតកម្ទេចចោល ក្រោយពីអាជ្ញាធរ ស្រុកស្រីសន្ធរ បានរកឃើញ ប្រជាពលរដ្ឋលួចដាំបង្កប់ ក្នុងចំការត្រប់ពីរ គ្រួសារ ។

គណៈកម្មការ នៃអាជ្ញាធរ ស្រុកស្រីសន្ធរ បានកាប់បំផ្លាញ និងដុតដើមកញ្ឆាចំនួន ២៤០ ដើម កាលពីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិផ្ទះវាល ឃុំត្របូកខ្ពស់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

អធិការនគរបាល ស្រុកស្រីសន្ធរ លោក ខេង ស៊្រេង បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ អាជ្ញាធរស្រុក បានបង្កើតគណៈកម្មការមួយ ដើម្បីចុះបង្ក្រាបកន្លែងលួចដាំកញ្ឆានោះ ដោយ មានការចូលរួមពីមេភូមិ មេឃុំ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងនគរបាលស្រុក ដឹកនាំដោយលោក ស៊ីម គង់ អភិបាលរង ស្រុកស្រីសន្ធរ ជាប្រធានគណៈកម្មការ បានរកឃើញដំណាំកញ្ឆា ដាំបង្កប់ក្នុងចំការ ត្រប់ ប្រជាពលរដ្ឋម្នាក់ឈ្មោះ លី ដៀន ភេទស្រី អាយុ ៧៥ឆ្នាំ មានកញ្ឆាចំនួន៤០ដើម  និងរកឃើញក្នុង ចំការត្រប់ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ សេង ប៊ឿន ភេទប្រុស អាយុ ៥០ ឆ្នាំ មានកញ្ឆាចំនួន២០០ដើម ហើយដើម កញ្ឆារកឃើញទាំងពីរចំណុចនេះ ស្ថិតក្នុងភូមិផ្ទះវាល ឃុំត្របូកខ្ពស់ ស្រុកស្រីសន្ធរ។

លោកអធិការបានឲ្យដឹងទៀតថា ដើមកញ្ឆាសរុប មានចំនួន២៤០ដើម ក្រោយពីបានរកឃើញ ខាងគណៈ កម្មការ បានសម្រេចដុតចោល នៅកន្លែងកើតហេតុតែម្តង ។យោងតាមចម្លើយអ្នកដាំកញ្ឆាលោក អធិការ បានបញ្ជាក់ឲ្យដឹងដែរថា ពួកគាត់ដាំកញ្ឆា ក្នុងគោលបំណងទុកដាក់លាយចំណីឲ្យសត្វជ្រូកស៊ី ពោលគឺការលាយ កញ្ឆាឲ្យជ្រូកស៊ីនេះ ប្រយោជន៍សត្វស៊ីចំណីបានច្រើន គ្មានជំងឺ និងឆាប់ធំធាត់ ។ ហើយក្រៅពីដាំ សម្រាប់ផ្គត់ផ្គង់ចិញ្ចឹមជ្រូកខ្លួនឯងនោះពួកគាត់មិនបានយកទៅ លក់នៅទីផ្សារនោះទេ ។ ហើយចំពោះប្រជាពលរដ្ឋទាំងពីរនាក់ សមត្ថកិច្ចបានហៅគាត់មកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដាំកញ្ឆា និងបាន ឲ្យគាត់ត្រឡប់ ទៅផ្ទះវិញ ។

ទាក់ទិនទៅនឹងការដំណាំកញ្ឆា លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម បានមាន ប្រសាសន៍ឲ្យដឹងដែរថា កញ្ឆាជាគ្រឿងញៀនមួយប្រភេទ ដែលច្បាប់បានហាមឃាត់ ទាំងការដាំ និងការ ប្រើប្រាស់ ហើយអ្នកប្រព្រឹត្តល្មើស ត្រូវមានទោសដូចគ្រឿងញៀនដទៃទៀតដែរ ប៉ុន្តែ ចំពោះប្រជាពលរដ្ឋ ទាំងពីរនាក់ ដែលដាំនោះ ពួកគាត់មិនបានយល់ពីច្បាប់ ហើយបានដាំដើមកញ្ឆានៅក្នុងចំការត្រប់ ។ម្យ៉ាងទៀត ក្រោយពីការអង្កេតរបស់សមត្ថកិច្ចឃើញថា អ្នកដាំនោះជាស្ត្រី មេម៉ាយ និងទុរគតជនទៀតផង ហេតុ ដូច្នេះហើយ ទើបលោកបានស្នើសុំទៅ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម លើកលែង ទោសឲ្យពួកគាត់ ហើយ សមត្ថកិច្ច បានអប់រំពួកគាត់រួច ឲ្យត្រឡប់ទៅផ្ទះវិញ ៕

ផ្តល់សិទិ្ធដោយ៖ ដើមអម្កិល