នៅក្នុងខែកក្កដានេះ ផលិតផលរបស់ Apple ត្រូវបានអ្នកប្រើប្រាស់មានការចាប់អារម្មណ៍
យកចិត្តទុកដាក់ខ្លាំងជាងគេនោះគឺ ប្រព័ន្ធប្របត្តិការ OS X 10.8 Mountain Lion។

នៅឯសន្និសិទ WWDC 2012, Apple បានឲ្យដឹងថា នឹងដាក់បញ្ចេញលក់ Mountain Lion នៅក្នុងខែ
កក្កដាក្នុងតំលៃ 20 USD ប៉ុន្តែវាមិនត្រូវបានប្រាប់ឲ្យដឹងពីថ្ងៃចេញលក់ច្បាស់លាស់ទេ។ ហេតុដូច្នេះ
មានព័ត៌មានចចាមអារ៉ាមថ្មីៗជាច្រើនបាននិយាយពីថ្ងៃនៃការបញ្ចេញលក់ OS X 10.8 នេះ។ តាម
ការប៉ាន់ស្មានថ្មីបំផុតរបស់ 9to5Mac, Apple នឹងដាក់បញ្ចេញលក់ Version Mountain Lion នៅថ្ងៃទី
25/7 ខាងមុខនេះ។

កាលពីឆ្នាំមុន Apple បានប្រារព្ធពិធីប្រជុំប្រកាសពីលទ្ធផលជំនួញនៅថ្ងៃទី 19/7 ហើយមួយថ្ងៃ
ក្រោយមក OS X 10.7 Lion ក៏ដាក់បញ្ចេញលក់។ ឆ្នាំនេះ ការប្រជុំប្រកាសពីលទ្ធផលជំនួញរបស់
Apple កំនត់យកនៅថ្ងៃទី 24/7។ ប្រសិនជាការប៉ាន់ស្មានខាងលើជាការពិត នោះបុគ្គលិកបណ្តា
ហាងលក់រាយរបស់ Apple ត្រូវការពេលតែ 24 ម៉ោងតែប៉ុណ្ណោះដើម្បីរៀបចំលក់នៅថ្ងៃទី 25/7៕

ដោយ៖ សិលា
ប្រភព៖ tte