CamNews

ទើបតែលក់ដីបានជាង ៣០ម៉ឺនដុល្លារ ចូលច្រៀងខារ៉ាអូខេ ដកកាំភ្លើងបាញ់បង្អួតស្រី ត្រូវឃាត់ខ្លួន

កំពត ៖ កម្លាំងកងរាជអាវុធហត្ថក្រុងកំពត បានឃាត់ខ្លួន មន្ត្រីនគរបាល បំរើការនៅខេត្តស្វាយរៀង ម្នាក់ ពាក់ព័ន្ធ ករណីផ្ទុះអាវុធក្នុងហាង ខារ៉ាអូខេ"ណាញស្តា" នៅវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះដោយគេអះអាងថា មន្រ្តីនគរបាលដែលផ្ទុះអាវុធខាងលើ គឺទើបនឹងលក់ដីបាន ជាង៣០ម៉ឺនដុល្លារ ក៏ដើរផឹកស៊ីចូលច្រៀងខារ៉ាអូខេ សប្បាយអឺងកង ។

មន្ត្រីកងរាជអាវុធហត្ថ សុំមិនបញ្ចេញឈ្មោះ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា មន្រ្តីនគរបាល ដែលបាញ់បោះខាងលើមាន ឈ្មោះ ទូច ជ័យរិទ្ធី ហៅប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរឋានៈ ថ្នាក់ អនុសេនីយ៍ឯក នាយផ្នែកគណនេយ្យ បំរើការនៅខេត្តស្វាយរៀង មានទីលំនៅបច្ចុប្បន្ន ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងទីលំនៅមួយទៀត ស្ថិតក្នុងភូមកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំត។

មន្ត្រីអាវុធហត្ថដដែលឲ្យដឹងទៀតថា ជនសង្ស័យក្រោយផ្ទុះអាវុធបាន ១០នាទី ត្រូវកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនរួមនឹងវត្ថុតាងផង ហើយក៏បញ្ជូនឲ្យកម្លាំង កងរាជអាវុធហត្ថ ជំនាញខេត្តជាអ្នកចាត់ការ បន្តភ្លាម ប៉ុន្តែរឿងហេតុ ដែលនាំឲ្យជនសង្ស័យឈាន ទៅដកអាវុធ បាញ់អានាធិបតេយ្យយ៉ាងដូច្នេះ គឺ មិនទាន់ដឹងអំពីមូលហេតុនេះ នៅឡើយទេ ប៉ុន្តយោងតាមប្រភព ពីនារីបំរើការនៅហាង ខារ៉ាអូខេខាងលើ និយាយថា ជនសង្ស័យ ពិតជាបានដកកាំបាញ់ពិតប្រាកដមែន ពីព្រោះខឹងនឹងស្រីខារ៉ាអូខេ ។

លោក ឧត្តមសេនីយ៍ត្រី ទេព វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មាន ដើម អម្ពិលដឹងតាមទូរស័ព្ទ នៅវេលា ម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៨ខែកុម្ភះនេះ ថា ករណីផ្ទុះអាវុធ ខាងលើ រូបលោកមិនទាន់បានដឹងទេ គឺកូនចៅមិនទាន់ រាយការណ៍មកលោក ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា ករណីនេះ មិនមែនដកកាំភ្លើងបាញ់ទេ គឺព្ញុថាជាការជ្រុះអាវុធរៀលកៃ ខណៈចូលបន្ទប់ ច្រៀង ខារ៉ាអូខេ ។ បច្ចុប្បន្ន ជនសង្ស័យកំពុង ឃាត់ខ្លួននៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ។

គ្រប់មជ្ឈដ្ឋាន មិនថាប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធណាមួយទេ ពួកគេកំពុងរង់ចាំមើល ថាតើ ជនសង្ស័យរូបនេះ អាចរួចផុតពី សំណាញ់ច្បាប់បានឬក៏អត់ ប៉ុន្តែទោះជាយ៉ាងណា ក៏មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នឹងខិតខំព្យាយាមតាមដាន និងបន្តព័ត៌មាន ខាងក្រោយនេះទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល