(អង់គ្លេស)៖ អ្នកសារព័ត៌មាន BBC ម្នាក់បានចងកធ្វើអត្តឃាត បន្ទាប់ពីដឹងថា នាងខកជើងយន្តហោះ ដែលនឹងចាកចេញពីតួកគី ទៅកាន់អ៉ីរ៉ាក់។

ស្ត្រីរងគ្រោះមានអាយុ៥០ឆ្នាំ ឈ្មោះ Jacqueline Sutton នៅថ្ងៃកើតហេតុ នាងបានរង់ចាំធ្វើដំណើរ តាមជើងហោះហើរមួយ នៅឯព្រលានយន្តហោះ Ataturk ក្នុងបំណងទៅកាន់ប្រទេសអ៉ីរ៉ាក់ ហើយពេលកំពុងរង់ចាំ Sutton ក៏អង្គុយផឹកស្រាបៀរនៅទីនោះ តែនាងហាក់មានសភាពស្រវឹង រួចក៏ដើរទៅបន្ទប់ទឹក ខណៈដែលអ្នកដំណើរផ្សេងទៀត នាំគ្នាឡើងលើយន្តហោះបណ្តើរៗទៅហើយ លុះពេលចេញមកវិញ ស្រាប់តែយន្តហោះ ដែលនាងប្រុងនឹងធ្វើដំណើរ ក៏ចេញចោលបាត់ធ្វើឲ្យស្ត្រី រូបនេះហាក់អស់សង្ឃឹមហើយយំតែម្តង ព្រោះនាងនិយាយថា គ្មានប្រាក់ទិញសំបុត្រយន្តហោះថ្មីទេ។

ក្រោយ មក Sutton ក៏ត្រឡប់ចូលបន្ទប់ទឹកម្តងទៀត ក៏លែងឃើញចេញមកវិញ សាកសពនាងត្រូវបាននារី ពីរនាក់ប្រទះឃើញចងក ក្នុងបន្ទប់ទឹកទើបស្រែកប្រកាស ឲ្យសមត្ថកិច្ចនៅទីនោះដឹង បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច ទើបដឹងច្បាស់ថា នាងពិត ជាធ្វើអត្តឃាតមែន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង