CamNews

ចាប់ខ្លួន ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ អាករ ប្ដី-ប្រពន្ធ និងវាយកូនតូច ប្លន់យក ម៉ូតូ នៅកោះសូទិន

កំពង់ចាម ៖ កម្លាំងនគរបាល ខេត្ដកំពង់ ចាម សហការជាមួយកម្លាំងនគរបាលស្រុក កោះសូទិន និង មូលដ្ឋាន បានធ្វើការស្រាវ ជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជន សង្ស័យ ៣នាក់ នៅរសៀលថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៣ នេះ ជាប់ពាក់ព័ន្ធនឹងករណី អាករសម្លាប់ប្ដី-ប្រពន្ធ និងវាយកូនតូចឱ្យ រងរបួស ធ្ងន់ ដើម្បីប្លន់យកម៉ូតូ កាលពី រសៀលថ្ងៃទី២៥ ខែធ្នូ ស្ថិតក្នុងភូមិកំពង់ឪ ជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្ដកំពង់ ចាម ។ យ៉ាងណាក៏ដោយជនសង្ស័យទាំង ៣នាក់ ស្ថិតក្រោមការសាកសួរពីសំណាក់ សមត្ថកិច្ចនៅឡើយ ជុំវិញករណីនេះ ។

សូមបញ្ជាក់ថា សពបុរសម្នាក់ និងស្ត្រីម្នាក់ ដែលគេបានប្រទះឃើញ ក្នុងព្រៃឬស្សី ស្ថិតក្នុងភូមិកំពង់ ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ សមត្ថកិច្ច នគរបាលជំនាញ និងសមត្ថកិច្ចមូលដ្ឋាន បានស្រាវជ្រាវ រកឃើញអត្តសញ្ញាណ និងបានកំណត់ថា ជាអំពើប្លន់យកម៉ូតូ ។

អធិការនគរបាលស្រុកកោះសូទិន លោក ម៉ា ចិន្តា បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៥ ខែធ្នូ មានប្រជាពលរដ្ឋ ប្រទះឃើញសាកសព មនុស្សប្រុសម្នាក់.ស្រីម្នាក់ ត្រូវបានស្លាប់ដោយ សារ គេអារក ចំណែកក្មេងស្រី ម្នាក់អាយុជាង២ឆ្នាំ នៅក្បែរសពនោះ រងរបួសធ្ងន់ ។

លោក អធិការបានបន្តថា ក្រោយពីទទួល ព័ត៌មាននោះ លោក ឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការ នគរបាលខេត្ត ក៏ដូចជាលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ទទួលកិច្ចការព្រហ្មទណ្ឌ បាន បញ្ជាឲុ្យ កម្លាំងនគរបាលជំនាញ សហការ ជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន ចុះពិនិត្យ ដល់ កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវក្នុងករណីនេះ។ លោក អធិការបានបន្តថា ជាលទ្ធផលដំបូង ក្នុងការស្រាវជ្រាវ សមត្ថកិច្ច បានរកឃើញ អត្តសញ្ញាណសព គឺ ប្តីឈ្មោះ អេង គ្រី អាយុ៤៨ឆ្នាំ និងប្រពន្ធ ឈ្មោះ ដន ចន្ថា អាយុ៤៥ឆ្នាំ ដោយឡែកក្មេងស្រី ដែលមានអាយុជាង២ឆ្នាំ ឈ្មោះ កញ្ញកា រងរបួសធ្ងន់ ជាកូនរបស់ជនរងគ្រោះ គ្រូសារជនរងគ្រោះ មានទីលំនៅភូមិទន្លេបិត ឃុំទន្លេបិត ស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម ។

លោក អធិការបានបន្តថា មុនកើតហេតុ ប្តី-ប្រពន្ធ រងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម សេរី ២០០៣ ក្នុងគោលដៅ ទៅធ្វើបុណ្យឲ្យម្តាយនៅភូមិវាល ក្នុងស្រុកកោះសូទិន ប៉ុន្តែ នៅពេលដែលជន រងគ្រោះជិះ ម៉ូតូមកដល់ចំណុចកើតហេតុ ក៏ត្រូវក្រុមចោរស្ទាក់អារ ក សម្លាប់ ទាំងពីរនាក់ប្តីប្រពន្ធ និងវាយកូនតួចរង របួសយ៉ាងតំណំ ហើយយកម៉ូតូនោះទៅបាត់ទៅ ។ ចំណែកកូនតូច សមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យហើយ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូន សាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល