មុននឹង ឈានទៅដល់ ការចាប់ផ្តើមរៀបគម្រោងពិធីអាពាហ៍ពិពាហ៍ អ្នកត្រូវចាប់ផ្តើមពីការ
សុំមិត្តស្រី រៀបអាពាហ៍ពិពាហ៍ ដោយភាពផ្អែមល្ហែម ភ្ញាក់ផ្អើល រីករាយ និង ធ្វើឱ្យ នាង
រំភើបចិត្ត ដែលធ្វើឱ្យនាង មិនអាចបំភ្លេច នូវទិដ្ឋភាពដ៏ល្អនេះ ជារៀងរហូតនៅក្នុងឆាកជីវិត
របស់អ្នកទាំងពីរ។ តើអ្នក គួរធ្វើដូចម្តេច? ខាងក្រោមនេះ ជាអ្វី ដែលអ្នកគួរតែធ្វើ សំរាប់
គូស្នេហ៍ របស់អ្នក៖

១/ ចូរនិយាយ ជាមួយនាងពីរឿងរៀបអាពាហ៍ពិពាហ៍ ជារឿងសំខាន់ណាស់ ដែលអ្នកទាំង
ពីរ ត្រូវតែត្រៀមលក្ខណៈ ឱ្យរួចរាល់ក្នុងការឈានជើង ចូលក្នុងដំណាក់កាល រៀបអាពាហ៍
ពិពាហ៍។

២/ រៀបចំគម្រោង សុំនាងរៀបអាពាហ៍ពិពាហ៍ ក្នុងពេលវេលាណាមួយ ដ៏ល្អ ឲ្យសមស្រប
ក្នុងការប្រារព្ធពិធី អាពាហ៍ពិពាហ៍ ព្រោះគូស្នេហាភាគច្រើន មិនចូលចិត្តការភ្ជាប់ពាក្យ ទុក
រយៈពេលយូរ នោះទេ។

៣/ ធ្វើការជ្រើសរើសចិញ្ចៀនរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូស្នេហ៍របស់អ្នក ដើម្បីទទួល
បាន នូវចញ្ចៀនមួយ ដ៏ស្រស់ស្អាត និង ធ្វើឱ្យនាងពេញចិត្ត។

៤/ សុំនាង រៀបអាពាហ៍ពិពាហ៍ ដោយប្រើវិធីសាស្ត្រណា ដែលភ្ញាក់ផ្អើល ប៉ុន្តែ នាង ចូល
ចិត្ត និង រំភើប។ ប្រសិនបើ នាងជាមនុស្សអៀនខ្មាស់ គម្រោងសុំនាងរៀបអាពាហ៍ពិពាហ៍
ក្នុងកម្មវិធីសាធារណៈអាចនឹងមិនបានសម្រេច នោះទេ។

៥. បន្ថែម លក្ខណៈពិសេសនៅពេល សុំនាងរៀបអាពាហ៍ពិពាហ៍ ដើម្បីធ្វើឱ្យប្លែក ជាមួយ
នឹងបរិយាកាស ណាមួយ ដ៏ល្អ។ អ្នក អាចច្រៀងចំរៀង អានកំណាព្យ ឬ តែងកំណាព្យ
ឬ លេងហ្គីតា ដោយខ្លួនឯង រៀបចំផ្ទះ ដើម្បីធ្វើឱ្យនាងរំភើបចិត្ត៕

ដោយ៖ វណ្ណៈ
ប្រភព៖ health