CamNews

អំពើឃាតកម្ម ដ៏សាហាវយោងឃ្នង ទាញពូថៅ និងកាំបិត ខ្វាវកាប់សម្លាប់ សង្ស័យទំនាស់

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២ និង១៥នាទីយប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ មាន ករណីអំពើឃាតកម្ម ដ៏សាហាវមួយកើតឡើង នៅចំណុចក្នុងមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនដៃដល់យកពូថៅ និងកាំបិតខ្វាវ កាប់សម្លាប់លើ បុរសម្នាក់ទៀត ស្លាប់នៅនឹងកន្លែងតែម្តង ។

ភ្លាមៗបន្ទាប់ពីកើតហេតុ មានការអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ច នគរបាលក្រុង និងកម្លាំងអ ហក្រុង ដឹកនាំកម្លាំង ដោយលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះមកត្រួតពិនិត្យ និងធ្វើ កោសល្យវិច័យ ស្រាវជ្រាវទាំងយប់ រហូតដល់ម៉ោង៣ព្រឹកថ្ងៃដ៏ដែរ ។

លោក ផាន់ ភីរម្យព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឆាយ ភារ៉ា អាយុ២២ឆ្នាំ គ្មានបងប្អូន និងឪពុកម្តាយផងដែរ រស់តាមភូមិកើតហេតុ ត្រូវបានជនដៃដល់ មិនទាន់ដឹង អត្តសញ្ញា និងមានបក្សពួក២នាក់ទៅ៣នាក់ធ្វើសកម្មភាពខាងលើនេះ ពូថៅ និងកាំបិតខ្វាវកាប់ ចំក្រោយ ខ្លួនផ្នែកខាងឆ្វេង ១កាំបិត ភ្លាមនោះជនរងគ្រោះដួលជនដៃឈរជាន់ពីលើ កាប់ចំក្បាលដាច់ ត្រចៀក ផ្នែកខាង ឆ្វេង១កាំបិត រួចកាប់ចំដើមទ្រូងផ្នែកខាងឆ្វេង រហូតដល់ដាច់បេះដូងជា២ ១កាំបិតទៀត ជនដៃដល់រូបនៅពិតជាឃោរឃៅ ហាក់បីមានរឿងគំនំយ៉ាងធំ ។ក្នុងសមត្ថកិច្ចបានប្រមូលបានវត្ថុតាងបាន ពូថៅ កាំបិតខ្វាវ ស្បែកជើង កំប៉ុងស្រាបៀ ទូរស័ព្ទក្នុងហោប៉ាវខោជនរងគ្រោះ ១គ្រឿង ។

ក្រោយពីធ្វើកោសល្យវិច័យអស់រយះពេលជាច្រើនម៉ោង និងស្រាវជ្រាវរកមុខសញ្ញា តែមិនទាន់ កំណត់មុខ សញ្ញាច្បាស់នៅឡើយទេ ទោះបីជាយ៉ាងណាសមត្ថកិច្ច នៅតែបន្ត តាមដានដើម្បីយក ជនដៃដល់មក កាត់ទោសតាមផ្លូវច្បាប់ទាល់តែបាន។  ភ្លាមត្រូវបានអ្នកភូមិ បានរ៉ៃលុយកាក់បានមួយ ចំនួននិង យកសពរងគ្រោះទៅកាន់ វត្តប្រជាធម្មត្រ័យ រៀបចំធ្វើបុណ្យ តាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល