CamNews

យកម៉ូតូឪពុក-ម្តាយ ទៅបញ្ចាំ លេងល្បែងអស់ ខូចចិត្ត ចងក សម្លាប់ខ្លួន ដើម្បីបញ្ចប់ការអាម៉ាស់

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងក ដើម្បីបញ្ចប់ការអាម៉ាស់របស់ខ្លួន ដោយសារបានយក ម៉ូតូឪពុក-ម្តាយ មួយគ្រឿង ទៅបញ្ចាំលេងល្បែងអស់គ្មានសល់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ប្រមាណជា ៧ និង៤០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រៃសន្តែក សង្កាត់ចោមចៅ ខណ្ខពោធិ៍ សែនជ័យ ។

ប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំ មករា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាកម្មករ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។

ប្រភពបាបន្តទៀតថា កាលពី៣ ថ្ងៃមុនជនរងគ្រោះ បានយកម៉ូតូរបស់ឪពុក-ម្តាយមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ ខ្មៅ មិនចាំស្លាកលេខ ស៊េរីឆ្នាំ២០០៨ យកទៅបញ្ចាំក្នុងតម្លៃ ២៥០ដុល្លារ យកទៅលេងល្បែងអស់ លុះកាលពីម្សិល មិញ ថ្ងៃទី២២ ខែមីនា បានមកផឹកស៊ីជាមួយបងប្អូននៅក្បែរផ្ទះ ពេលនោះបងប្អូនរួម និងមិត្តជនរងគ្រោះ និយាយ លេងជាមួយពីបញ្ហាយកម៉ូតូ ទៅបញ្ចាំលេងល្បែង ហើយ​ទំនងជាតូចចិត្តនឹងរឿងខ្លួនបានប្រព្រឹត្ត ។

បើតាមស្ត្រីជាប្រពន្ធ បាននិយាយថា នៅយប់ថ្ងៃទី២២ ខែមីនា បុរសជាប្តីបានចូលផ្ទះ ហើយបានសុំប្រពន្ធដេក ជិត ប្រពន្ធកូន១យប់ លុះព្រឹកឡើង ប្រពន្ធបានទៅធ្វើការបាត់នោះ ហើយជនរងគ្រោះ ជាប្តីបានទៅចងកសម្លាប់ខ្លួន តែម្តងទៅ នៅក្នុងដីឡូត៍មួយកន្លែងក្បែរផ្ទះនោះ ។

ក្រោយពេលកើតហេតុ នគរបាលជំនាញ ចុះទៅពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបាន​ចងកសម្លាប់ខ្លួន ដោយខ្លួនឯង ពិតប្រាកដមែន និងបានប្រគល់សព ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល