CamNews

តូចចិត្ត ប្រពន្ធមិនឲ្យរួមរក្ស ដុតផ្ទះខ្លួនឯង ឆេះហ្មត់

កំពត ៖ នគរបាលការិយាល័យ កម្រិតស្រាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់ ខឹងនឹងប្រពន្ធមិនឲ្យរួមរក្ស ផឹកស្រាស្រវឹង ដុតផ្ទះខ្លួនឯងឆេះខ្ទេច និងបាត់បង់ទ្រព្យសម្បត្តិ នៅក្នុងផ្ទះឣស់រលីង ខណៈគ្មានមនុស្ស ណាមួយស្ថិតនៅក្នុងផ្ទះឆេះនោះទេ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកំពង់ ត្រាច ខេត្តកំពត ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលដុតបំផ្លាញផ្ទះខ្លួនឯងខាងលើ មានឈ្មោះ ស្តើង ហឿន ភេទ ប្រុស ឣាយុ ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ មានប្រពន្ធឈ្មោះ នាក់ ជឿន ឣាយុ២៨ឆ្នាំ ។ ផ្ទះដែលឆេះ ជាប្រភេទផ្ទះចិនកាតាំង ផ្ទះឈើ ជញ្ជាំងស្លឹកចាក ទំហំ ៥គុណ៨ម៉ែត្រ ។ នគរបាលដដែលឲ្យដឹងទៀត ថា មូលហេតុដែលធ្វើឲ្យជនសង្ស័យ ឈានទៅប្រើហិង្សាដុតបំផ្លាញផ្ទះ យ៉ាងដូច្នេះ គឺកើតចេញពីការ ថ្នាំងថ្នាក់ជាមួយម្តាយក្មេក និងប្រពន្ធមិនព្រមឲ្យរួមរក្ស ជាង៣ខែមក ហើយ ។ ប្រពន្ធ និងម្តាយក្មេក របស់ជនសង្ស័យ ដោយសារខឹងនឹងជនសង្ស័យពេក ក៏បបួលគ្នាទៅរស់នៅផ្ទះកូន ដោយទុកឲ្យជន សង្ស័យរស់នៅផ្ទះដែលឆេះនោះ នៅក្នុងផ្ទះម្នាក់ឯង ។ នគរបាលរូបនេះបញ្ជាក់ទៀតថា ផ្ទះដែលជន សង្ស័យដុតបំផ្លាញចោលនេះ គឺជាផ្ទះរបស់ម្តាយក្មេកទេ ជនសង្ស័យ និងប្រពន្ធក្រោយពីរៀបការហើយ បានរស់នៅក្នុងបន្ទុកម្តាយក្មេក និងម្តាយជាយូរឆ្នាំមកហើយ ។ ម្ចាស់ផ្ទះជាម្តាយក្មេកមានឈ្មោះតឹប ជា ឣាយុ ៥៣ឆ្នាំ ។ ជនសង្ស័យដោយសារថ្នាំងថ្នាក់ជាមួយប្រពន្ធ និងម្តាយក្មេក ក៏ទៅផឹកស្រាស្រវឹងជោក ខ្លួន ហើយបានទិញប្រេងកាត ៥០០ រៀល យកទៅដុតបំផ្លាញផ្ទះខ្លួនឯងដែលរស់នៅ ឆេះហ្មត់យ៉ាង ដូច្នេះតែម្តង កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ទី០៦ ខែមិថុនា ឆ្នាំ២០១៤ ។ ក្រោយពីជនសង្ស័យខាងលើ ធ្វើការដុតបំផ្លាញផ្ទះភ្លាមនោះ ម្តាយក្មេកឃើញដូច្នេះ ក៏រត់ទៅប្តឹងនគរបាល បន្ទាប់ មកនគរបាលមូលដ្ឋាន  សហការនឹងនគរបាលស្រុកកំពង់ត្រាច ក៏ចុះទៅឃាត់ខ្លួន បានជនសង្ស័យនៅ វេលាខាងលើភ្លាមផងដែរ ហើយក៏បញ្ជូនជនសង្ស័យ ទៅប្រគល់ឲ្យកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ ខេត្ត ដើម្បីចាត់ការបន្តភ្លាម ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កំពុងកសាង សំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូង នៅរសៀលថ្ងៃទី០៧ ខែមិថុនា នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល