ព័ត៌មានអន្តរជាតិ ៖ នាវិកទាំង ១៨ នាក់នៅលើកាប៉ាល់មុជទឹក ដែលបានផ្ទុះឆេះ និងលិច
កាលពីម្សិលមិញ មកទល់នឹងនេះ បានស្លាប់ជាបណ្តើរៗហើយ ស្របពេលដែលតួរលេខនៃ
ចំនួនអ្នកដែលបានស្លាប់បាត់បង់ជីវិត មិនអាចទាន់បញ្ជាក់ថាមានប៉ុន្មាននាក់នៅឡើយនោះ
ទេ នេះបើយោងតាមការដកស្រង់សម្តីមន្រ្តីផ្លូវការមកពីក្រុង Mumbai ប្រទេសឥណ្ឌាកាលពី
ម្សិលមិញនេះ។

គួររំឭកផងដែរថា កាលពីវេលារសៀលម្សិលមិញនេះសារព័ត៌មានយើងខ្ញុំបានចុះផ្សាយព័ត៌
មានមួយនេះរួចម្តងមកហើយ បន្ទាប់ពីករណីផ្ទុះឆេះនេះ បានកើតឡើងប្រមាណជាង៣ទៅ
៤ ម៉ោង ពោលគឺ កាប៉ាល់ជ្រមុជទឹករបស់កងទ័ព ជើងទឹកឥណ្ឌាមួយគ្រឿង ត្រូវបានរក
អោយឃើញថា បានផ្ទុះឆេះ និងលិចបាត់ ដោយនៅក្នុងនោះមាននាវិកនៅលើកាប៉ាល់មួយ
នេះដល់ទៅ ១៨ រូប ។

បន្ទាប់ពីមានការផ្ទុះឆេះ នាវាមួយនេះក៏បានចាប់ផ្តើមលិចទឹក ខណៈពេលដែលមួយសន្ទុះ
ក្រោយមក គេមើលឃើញត្រឹមតែផ្នែកខ្លះនៃនាវាតែប៉ុណ្ណោះនៅលើផ្ទៃទឹក។ យ៉ាងណាមិញ
ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីផ្ទុះឆេះនាវាមុជទឹកឥណ្ឌា ខាងលើ បានកើត
ឡើងនៅឯមូលដ្ឋានកងទ័ពនាក្រុង Mumbai ។

ដោយឡែក បើយោងតាមសម្តីអ្នកនាំពាក្យ លោក Narendra Kumar Vispute បានអះអាង
អោយដឹងថា មូលហេតុដែលនាំអោយកើនការផ្ទុះឆេះ នាវាមុជទឹកមួយនេះ មិនទាន់បាន
ដឹងនៅឡើយនោះទេ ហើយអ្វីដែលជាបញ្ហាប្រឈមនោះគឺថា ត្រូវធ្វើការរុករកក្រុមនាវិក
ដែលមានសមាជិក ១៨ នាក់នោះអោយខានតែបាន។

យ៉ាងណាមិញ មកទល់នឹងខណៈនេះ បើយោងតាមសម្តីលោក A.K. Antony ជារដ្ឋមន្រ្តីក្រ
សួងការពារជាតិប្រទេសនេះ អោយដឹងថា ការខិតខំប្រឹងប្រែងរុករកក្រុមនាវិកដែលបាន
បាត់ខ្លួននៅតែបន្តមាន អោយអស់ពីលទ្ធភាព ដើម្បីធានាអោយបានថា ការចុះជួយអន្តរា
គមន៍បានទាន់ពេលវេលា និងប្រកបទៅដោយប្រសិទ្ធភាព៕

<object width="444" height="380" data="http://www.youtube.com/v/4qH9EHAyMBA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/4qH9EHAyMBA&rel=1" /></object>

ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍ ៖

- ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨ នាក់នៅលើនោះ មិនដឹងថា ស្លាប់ឬក៏
រស់ (មានវីដេអូ)
- វីដេអូ បំផ្ទុះគ្រាប់បែក បន្សល់ទុកតាំងពីសម័យ សង្រ្គាមលោកលើកទី ២
- ជម្លោះក្នុងគុក ញ៉ាក់សាច់ លោតចុះពីជាន់ទី ១ ដើម្បីគេច ពីការតាមចាក់ស្រស់ (មានវីដេ
អូ)

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN