ចម្លែកៗ ៖ បើយើងងាកក្រឡេកទៅមើល ខេត្ត Shenzhen ប្រទេសចិន ឯណោះវិញអោយ
ដឹងថា ស្រ្តីជាម្តាយវ័យក្មេងម្នាក់ អាចរកប្រាក់ចំណូលយ៉ាងតិចបាន ៨,០០០ យ័ន សម្រាប់
ការបរិច្ចាកក្នុងការលក់ទឹកដោះរបស់ខ្លួន នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំ
ព័រសារព័ត៌មានបរទេស wired ។

គួរបញ្ជាក់ផងដែរថា តម្រូវការទឹកដោះ ពិតជាមានការកើនឡើងខ្ពស់ជាខ្លាំងនៅក្នុងប្រ
ទេសចិន បន្ទាប់ពីក្រុមមនុស្សបានដឹងថា វាពិតជាមានផលប្រយោជន៍ជាខ្លាំងចំពោះសុខ
ភាព។ លោក Lin Jun គឺជាបុគ្គលមួយរូប ដែលបានចាប់ផ្តើមដំណើរការភ្នាក់ងារផ្តល់ទឹក
ដោះ ដោយនៅក្នុងនោះ ការងាររបស់គាត់ រួមបញ្ជូលទាំងការស្វែងរក ទឹកដោះស្ត្រីជា
ម្តាយវ័យក្មេង សម្រាប់ក្រុមមនុស្សជាអ្នកមាន។

គាត់បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារសារព័ត៌មាន Shanghai Daily ថា ទឹកដោះ
គឺជាភេសជ្ជៈប៉ូវកំលាំងល្អបំផុត ជាពិសេសពិតជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់បុគ្គល
ណាមួយ ដែលធ្លាប់បានធ្វើការវះកាត់ ។ មិនត្រឹមតែប៉ុណ្ណោះ លោក Jun បន្ថែមថាស្រ្តីជា
ម្តាយក្នុងរយៈពេល ៨ ខែ អាចរកប្រាក់ចំណូលបាន ១២០,០០០ យ័ន ឯណោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ wired