ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស
CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះ បានគូសបញ្ជាក់អោយដឹងថា
យ៉ាងហោចណាស់ មនុស្ស ៣៨ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពី
អាគារមន្ទីរពេទ្យវិកលចរិកមួយកន្លែងបានឆាបឆេះ កាលពីព្រឹកថ្ងៃសុក្រ មុននេះបន្តិច ជិត
ទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី ។

គួររំឭកផងដែរថា ការលើកឡើងខាងលើនេះ វាក៏ជាការបញ្ជាក់ ពីមន្រ្តីផ្លូវការមកពីក្រសួង
សុខាភិបាលប្រទេសរុស្ស៊ីផងដែរ ដោយនៅក្នុងនោះ ក៏មានការអះអាងបន្ថែមថា ការឆាប
ឆេះអាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី តែទោះជាយ៉ាងណា ករណីនេះ ក៏កំពុងតែស្តិត
នៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ តែដោយសារតែមាន ផ្សែងខ្មៅខ្មួរខ្មាញ់ខ្លាំងពេក ទើបធ្វើ
អោយមានការរាំងស្ទះក្នុងយកចេញនូវសាកសពដែលបានស្លាប់ បន្ទាប់ពីអគ្គីភ័យបានវាយ
ប្រហារសំណង់អាគារមន្ទីរពេទ្យវិកលចរិកមួយជាន់នេះ៕

ដោយ ៖ ពិសី
ប្រភព ៖ CNN