ថ្មីៗនេះ មជ្ឈមណ្ឌា Interone របស់អាឡឺម៉ង់ ទើបបង្ហាញផលិតផលមួយដូចអាវទ្រនាប់សម្រាប់
បិទភ្នែកចូលគេង។ អាវទ្រនាប់បិទភ្នែកនេះ មានឈ្មោះថា Face Bra។

ផលិតផលសម្រាប់បិទភ្នែកនៅពេលគេងនេះ មានរូបរាងដូចទៅនឹងអាវទ្រនាប់ Face Bra វាគឺ
ជាផលិតផលមួយត្រូវបានគេបង្កើតឡើងដើម្បីធ្វើអោយយីហោBeate Uhse កាន់តែមានភាពល្បី
ល្បាញ។ ក្រុមហ៊ុន លក់ផលិតផលខោ អាវទ្រនាប់ Beate Uhse មានការពេញចិត្តយ៉ាងខ្លាំងជា
មួយនឹងផលិតផលនេះ។ ពួកគេយល់ថា Face Bra នឹងក្លាយជាផលិតផលមួយដែលលក់ដាច់
ជាងគេ ដោយសារថា នៅតំបន់អ៊ឺរ៉ុប តម្រូវការនៃការប្រើប្រាស់ប្រដាប់បិទមុខនៅពេលគេង គឺមាន
ច្រើន។

អ្នកតំណាងរបស់ Beate Uhse បានអោយដឹងថា ៖ "តាំងពីបានពិចារណាលើគំនិតនេះ យើងខ្ញុំ
មានការពេញចិត្តខ្លាំងណាស់។ នេះជាផលិតផលដែលយើងត្រូវការ ដោយសារវាមានលក្ខណៈ
ក្នុងការលើកកំពស់ការយល់ដឹងរបស់សាធារណជនចំពោះយីហោ Beate Uhse"។

តាមគម្រោង ផលិតផល Face Bra នេះនឹងត្រូវបានផ្ដល់ជូនដល់អ្នកដំណើរតាមយន្ដហោះ រថភ្លើង
ក្រោមដី រថភ្លើង និងរថយន្ដក្រុង ដោយឥតគិតថ្លៃ។

បើទោះ Face Bra ជាផលិតផលប្លែក ប៉ុន្ដែ មនុស្សជាច្រើនមានការខ្មាសអៀន នៅពេលត្រូវប្រើវា។
ប៉ុន្ដែវាអាចធ្វើអោយយើងគេងលក់ស្រួលដោយប្រើប្រាស់រយៈពេលខ្លី ម្យ៉ាងទៀត អ្នកមិនមែនពាក់
វាដើរតាមផ្លូវឯងណា ដូច្នេះមិនចាំបាច់ខ្មាសអៀននោះឡើយ។

នៅពេលផលិតផលនេះ ត្រូវបានគេនាំចូលមកលក់នៅស្រុកយើង ខ្ញុំប្រាកដជាទិញមួយហើយ

ដើម្បីធ្វើអោយដំណេករបស់ខ្ញុំបានស្កប់ស្កល់ មិនយល់សប្ដិ។ ចំណែកអ្នកវិញ ប្រហែលជាគិតថា
ចង់ទិញមួយដែរហើយ!

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14