ព័ត៌មានអន្តរជាតិ ៖ យោធាសហរដ្ឋអាមេរិក បានអភិវឌ្ឍន៍ និងបង្កើតបាន នូវ បេក្ខភាពត្រីធូណាយន្ត ដែលអាចជ្រៀតចូលដែនដី សត្រូវបានយ៉ាងងាយ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយពីទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ។

បន្ថែម ពី លើ នេះ ប្រភពសារព័ត៌មានដដែល គូស បញ្ជាក់អោយដឹងថា ចារត្រីបាតសមុទ្រមួយនេះ សភាពវាមើលទៅដូចជា ត្រីធូណា ព្រុយខៀវដូចគ្នាដែរ មាន ទម្ងន់ដល់ទៅរាប់រយផោន និងមានរយៈ ប្រវែងវែងដល់ទៅ ៥ ហ្វឺត ។ ស្ថិតនៅក្រោមគម្រោងសិក្សា ស្រាវជ្រាវ Project Silent Nemo ពីការិយា ល័យសិក្សាដែនសមុទ្ររបស់សហរដ្ឋអាមេរិក ត្រីធូណា យន្តមួយនេះ កំពុងតែស្ថិតនៅក្រោមការធ្វើ តេស្តិ៍សាកល្បងនៅឡើយ ។

គួរបញ្ជាក់ថា រ៉ូបូតមួយនេះ មានការត្រួតពិនិត្យ និងបញ្ជា ជាពិសេស ដោយប្រដាប់បញ្ជាពីចម្ងាយ ក្នុង នោះអាចមានជាការរៀបចំកម្មវិធី ហែលទុកមុន បានដូចគ្នាដែរ ដោយកំណត់គោលដៅ ហែលទៅទុក មុនដូចគ្នាដែរ ។ យ៉ាងណាមិញ បើយោងតាម Virgina Pilot អោយ ដឹងថា តួនាទី ត្រីធូណាយន្តមួយ នេះរួមមានដូចជា ៖ ជ្រៀតចូលដែនអធិបតេយ្យភាព មារសត្រូវ ត្រួតពិនិត្យនាវា និងស្រាវជ្រាវ ក៏ដូច ជារុករកមីនក្រោមទឹកជាដើម ។ លោក Jerry Lademan បេក្ខភាព មួយរូប ស្ថិតនៅក្រុម ស្រាវជ្រាវ គំ រោងផែនការមួយនេះ អោយដឹងថា ជាការពិត វា ពិតជាត្រូវការ ពេល វេលាយូរ និងវែងឆ្ងាយ ក្នុងការ ឈានទៅដល់ចំនុចមួយដ៏អស្ចារ្យ នៃបច្ចេកវិទ្យាមិន ធ្លាប់ មាន ក្នុងនោះ មានតែពេលវេលាទេ ដែល អាចដោះស្រាយបាន ហើយនឹងការខិតខំព្យាយាម ធ្វើកិច្ចសហប្រតិបត្តិការល្អ ដើម្បីឈានទៅដល់ការ កំណត់បាននូវ Device អេឡិចត្រូនិច ដ៏ល្អឥតខ្ចោះ ។ គួររំឮកថា ករណីលើកនេះ នឹងក្លាយជាករណី កិច្ចលើកដំបូង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ក្នុង ការ ប្រើប្រាស់ ត្រីយន្ត ខណៈកាលពីពេល កន្លងទៅ ធា្លប់តែបានប្រើប្រាស់ ត្រីរស់ ចេញពីជីវចម្រុះបាតសមុទ្រ ។ ក្នុងនោះ ត្រី ដូហ្វីន បាឡែននិង តោសមុទ្រ ក៏ត្រូវបានគេមើលឃើញថា ដើរតួជាពិសេស ក្នុងបេសកម្មដែនសមុទ្រដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ