- អាន ៖ បើកការវាយប្រហារ ចុងសប្តាហ៍ សម្លាប់រង្គាល ៣២២ នាក់ មានការបាញ់សម្លាប់ ជាសាធារណៈ

ព័ត៌មានអន្តរជាតិ ៖ ប្រភពពីកងកម្លាំងខេត្ត អោយដឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម IS បានបន្តសម្លាប់យ៉ាងសាហាវ មនុស្សកុលសម្ព័ន្ធ ៣៦ នាក់ទៀត ក្នុងនោះរួមមាន ស្រ្តី និង កុមារ នៅឯ ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ខេត្ត Anbar កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ខណៈជាផ្នែកមួយនៃការសម្លាប់ រង្គាលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទប់ទល់នឹងក្រុមកុលសម្ព័ន្ធ Sunni សម្រាប់ អ្វីដែលក្រុម IS កំណត់បានថា ពួកគេមានការប្រយុទ្ធ វាយបកក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ។

ប្រភពច្បាស់ការណ៍មួយ បានអះអាងអោយដឹងដល់ ភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក្នុងលក្ខខ័ន្ឌ សុំមិនបញ្ជេញឈ្មោះអោយដឹងថា សាកសពបុរស ៣០ នាក់ ស្រ្តី ៤ នាក់ និង ក្មេងៗ ២ នាក់ នៃក្រុម កុលសម្ព័ន្ធ Albu Nimer ត្រូវបានគេប្រទះឃើញថាបានស្លាប់បាត់ បង់ ជីវិត បន្ទាប់ ពីមានការសម្លាប់ ដោយប្រហារជីវិត ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ដែលហៅខ្លួនឯង ជាក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS។ គួរបញ្ជាក់ថា សាកសពទាំងនោះ ត្រូវបានគេប្រទះឃើញ នៅឯកន្លែងចាក់សម្រាមមួយកន្លែង ជិតក្រុង Heet ចម្ងាយប្រមាណ ៧០ គ.ម ភាគខាងលិច ក្រុង Ramadi ខេត្ត Anbar ប្រទេស អ៊ីរ៉ាក់ ។

សេចក្តីរាយការណ៍បន្តអោយដឹងថា ក្រុមសកម្មប្រយុទ្ធដ៏សាហាវយ៉ង់ខ្នងមួយនេះ ក្នុងរយៈពេលត្រឹម តែពីរបីថ្ងៃចុងក្រោយ បន្ទាប់ពីមានការវាយដណ្តើម និងគ្រប់គ្រងបានក្រុង Heet កាលពីរ សប្តាហ៍មុន មានការសម្លាប់រង្គាលមនុស្ស មកពីក្រុមកុលសម្ព័ន្ធ ច្រើនជាង ៤០០ នាក់ទៅទៀត ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ IS បានធ្វើការរឹបអូសបាន ប្រមាណជាង ៨០ ភាគរយ នៃ ផ្ទៃដីខេត្ត ធំ បំផុតរបស់ប្រទេសអ៊ីរ៉ាក់ ខេត្ត Anbar ខណៈព្យាយាមបន្តគោលដៅបន្ទាប់នោះគឺ ទីក្រុង បាដាដក៏ប៉ុន្តែ គោលបំណងលុកលុយរបស់ពួកគេ ជាទូទៅ ត្រូវបានញាំញី ដោយកងកម្លាំងសន្តិសុខ និង ក្រុមវាយ ប្រហារបកក្រុម Shiite ដោយបានរុញច្រានពួកគេអោយនៅឆ្ងាយ ភាគខាងលិច ពីទីក្រុង ៕

- អាន ៖ បើកការវាយប្រហារ ចុងសប្តាហ៍ សម្លាប់រង្គាល ៣២២ នាក់ មានការបាញ់សម្លាប់ ជាសាធារណៈ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ