ភ្នំពេញ៖ នេះជាលើកទី១ សម្រាប់វត្តមាន តារាចម្រៀងស្រី របស់ផលិតកម្ម ថោន ព្រួតដៃគ្នា ដើម្បី
ដណ្ដើមយកទីផ្សារ បទចម្រៀងតាមរយៈ អាល់ប៊ុមមនុស្សស្រី In a Circle ដែលមានដល់ទៅ១១
បទ ។ ក្នុងនោះ តារាចម្រៀងស្រីម្នាក់ ទទួលបានចម្រៀង២ បទ មនោសញ្ចេតនា១បទ និងបទញាក់
១បទ ដែលសុទ្ធសឹងជាបទ បែបស្នេហារំជើបរំជួល ដែលកន្លងមកទស្សនិកជន មិនធ្លាប់បានឃើញ
ពួកនាង ក្នុងរូបភាពបែបនេះឡើយ ។

ទស្សនិកជននិយមគាំទ្រ វិស័យសិល្បៈចម្រៀង តែងតែសង្កេតឃើញថា ជាការពិតតារាចម្រៀងស្រី
ជាច្រើន បានហក់ចូលផលិតកម្ម ថោន ដែលជាផលិតកម្មថ្មី តែសម្បូរធនធានមនុស្ស និងថវិកា ពិ
សេសគំនិតច្នៃប្រឌិត ដ៏ពិសេសវិសាលនៃអ្នកដឹកនាំក្នុងផលិតកម្មនេះ តែតារាចម្រៀង ស្រីល្បីទាំង
នោះ ហាក់មិនទទួលផលដូចអ្វី ដែលពួកនាងរំពឹងថាបានទទួលឡើយ ។

តារាចម្រៀងទាំងនោះ បានត្រឹមតែទប់កេរ្តិ៍កុំឲ្យធ្លាក់ចុះប៉ុណ្ណោះ តែមិនអាចលោតខ្ពស់បានឡើយ
ខណៈដែលពួកនាងមិនសូវ មានលក្ខណៈលេចធ្លោពិសេស ដែលអាចស្រូបយកប្រជាប្រិយភាព
បានភ្លូកទឹកភ្លូកដី ដូចតារាចម្រៀងស្រីផ្សេង ដែលអាចដណ្ដើមបាន ព្រោះក្រៅពីទឹកដមសំឡេង
ពួកគេ មានក្បាច់រាំដ៏រស់រវើកគួរឲ្យស្រៀវសាច់។

ពេលនេះប្រហែលមិនមែនបែបហ្នឹងទៀតនោះទេ ព្រោះផលិតកម្ម ថោន បានរៀបចំអាល់ប៊ុមពិ
សេសមួយ ដែលសិ្ថតក្រោម ស្នាដៃកវីវ័យក្មេងរូបសង្ហា សោម ដូរ៉េ ជាអតីតកវីនិពន្ធរបស់ ហង្ស
មាស ដែលអ្នកណា ក៏ទទួលស្គាល់ស្នាដៃកវីរូបនេះថា ជាកវីសម្បូរពាក្យពេចន៍ស្នេហាផ្អែមល្ហែម
កម្សត់រហេមរហាម ព្រាត់ប្រាស់ និងជាកវី ដែលមានជំនាញគំនូររូបភាព មិនធម្មតា។

ជំនួបជាមួយ LookingTODAY កវីមុខស្រស់ សោម ដូរ៉េ បានរៀបរាប់ប្រាប់ថា នេះជាលើកដំបូង
ហើយ ដែលលោកបានសរសេបទចម្រៀងមួយវ៉ុល ម្នាក់ឯងបែបនេះ លោកមានអារម្មណ៍ថា
សប្បាយចិត្តណាស់ ព្រោះទស្សនិកជន នៅតែគាំទ្ររូបលោកបើទោះជា លោកបានដូរទីតាំង
ធ្វើការរត់ចូលផលិតកម្ម ថោន ក៏ដោយ ។ លោកបន្ថែមថា ទស្សនិកជនច្បាស់ជា ស្មានមិនដល់
ជាមួយអាល់ប៊ុមនេះ ដោយសារតែមានភាពប្លែកភ្នែក ចំឡែកអារម្មណ៍ជាច្រើន ក្នុងអាល់ប៊ុមពិ
សេស លើកដំបូងរបស់ផលិតកម្ម ថោន ហើយអាចនឹងចេញលក់ឆាប់ៗនេះ។

បន្ទាប់ពីចាកចេញ ពីផលិតកម្ម ហង្សមាស រួចមក លោក សោម ដូរ៉េ ហាក់ប្រឹងប្រែងបញ្ចេញស្នា
ដៃថ្មីៗជាច្រើន ពិសេសលោកអាចនិពន្ធបទចម្រៀង មានលក្ខណៈប្លែកៗគួរឲ្យកោតសរសើរ ពិ
សេសកាលពីបុណ្យចូលឆ្នាំកន្លងទៅ លោកបានធ្វើឲ្យអ្នកនាង សុខ ចាន់ធីតា ហៅកាតុ ល្បីមិន
តិចទេ ជាមួយបទ"រាំជាន់អាចម៍គោ" និងនាងសាសា ដែលស្គាល់ថា ជាតារាចម្រៀងមិនសូវល្បី
ក៏កក្រើកជាមួយបទ "បោកខោអាវនឹកស្នេហ៍" ដែលស្ថិតក្រោមស្នាដៃ របស់កវីមានមន្តស្នហ៍នេះ
ដែរ។

បើតាមសង្កេតមើលទៅ អាល់ប៊ុមថ្មីនេះ ច្បាស់ជាកក្រើកមិនខាន ព្រោះតារាចម្រៀងស្រីទាំងអស់
សាមគ្គីគ្នា ដើម្បីស្វែងរកភាពល្បី ខុសកាលពីមុន ដែលតែងតែប្រជែងយកភាពល្បីរៀងៗខ្លួន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល