ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងនគរបាល ជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បើក
ប្រតិបត្តិស៊ើប អង្កេតយ៉ាងយកចិត្តទុកដាក់ ចំពោះករណីក្រុមចោរ បាញ់នារីម្នាក់ ប្លន់យកម៉ូតូ
សេ ១២៥ មិនបានសម្រេចកាល ពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៣ នៅភូមិអង្គ សង្កាត់ក្រាំង
ពង្រ ខណ្ឌដង្កោរួចមក នៅវេលាម៉ោងជាង ១០ យប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៣ ម្សិលមិញ
នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយបញ្ជាក់ផ្ទាល់ពីសំណាក់ លោក ជួន
ណារិន្ទ ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្តាលយុត្តិធម៌ រាជធានីភ្នំពេញ
បានចុះមក ឡោមព័ន្ធផ្ទះលេខ១៥៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយឃាត់ខ្លួនបានជន
សង្ស័យម្នាក់ ជាបក្ខពួករបស់ក្រុមប្លន់ នឹងដកហូតម៉ូតូស្តុបពីមួយគ្រឿង រួមជាមួយ ឧបករណ៍
ប្រើប្រាស់ មួយចំនួនទៀត ។

ពាក់ព័ន្ធនឹងប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពី អត្តសញ្ញាណជន
សង្ស័យខាងលើនេះ បាននៅឡើយ ដោយសារសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បក្ខពួក
ផ្សេងទៀត ដែលកំពុងគេចខ្លួន ។

យ៉ាងណាងក៏ដោយ គេមិនដឹងនៅអង្គភាពណានៅឡើយទេ លើសពីនេះតាំងពីចាប់ ក្រុម
ចោរបាញ់ប្លន់ នារីម្នាក់នៅខណ្ឌដង្កោ បានពីរនាក់ រួមមកនោះ សមត្ថកិច្ចជំនាញបានធ្វើការ
សាកសួរ យ៉ាងលម្អិត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានពីរនាក់ ផ្សេងទៀត សរុប
ចំនួន ៤ នាក់ ប៉ុន្តែ លោក ជួន ណារិន្ទ បានថ្លែងឲ្យដឹង នៅកន្លែងកើតហេតុថា សមត្ថកិច្ច
របស់លោកកំពុងតាមចាប់ជនសង្ស័យបួននាក់ដែលជាបក្ខពួករបស់ក្រុមចោរប្លន់ ប្រដាប់អាវុធ
ក្រោយពីកម្លាំងនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ និងខណ្ឌដង្កោ ចាប់ខ្លួនបានកាលពីថ្ងៃទី
០៣ ខែឧសភា ឆ្នាំ២០១៣ កន្លងមក ។

ក្នុងប្រតិបត្តិការខាងលើ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការនគរបាល ជួន ណារិន្ទ សមត្ថកិច្ចបានដកហូត
ម៉ូតូស្តុបពីស៊េរី ២០១៣ មួយគ្រឿង នឹងឧបករណ៍សម្រាប់ជនសង្ស័យយកទៅធ្វើសកម្មភាព
មួយចំនួន នឹងនាំខ្លួនជនសង្ស័យរូបនេះ យកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តសាកសួរតាមចាប់បក្ខពួកផ្សេងទៀត យកមកកសាងសំណុំរឿង បញ្ជូនទៅសាលា
ដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល