វីដេអូផ្ទុះអណ្តាតភ្លើង ឆាបឆេះរលាកខ្លួន នារីវ័យក្មេងម្នាក់ដែលជានិស្សិត ក្នុងពេលកំពុងតែអង្គុយ
ញ៉ាំស៊ុបក្នុងហាងមួយកន្លែង ទទួលបានការចាប់អារម្មណ៍ចុចចូលទស្សនាយ៉ាងច្រើន កាលពីដើម សប្តាហ៍កន្លងទៅនេះ។

(រូបភាពថតចេញពីវីដេអីឃ្លីប)

និស្សិតស្រីវ័យ ២០ឆ្នាំ រស់នៅ Zhejiang ប្រទេសចិន ក្នុងពេលដែលកំពុងតែអង្គុយញ៉ាំស៊ុប ជាមួយ នឹងមិត្តភក្តិក្នុងហាងមួយកន្លែង បានជួបគ្រោះថ្នាក់ ដោយរលាកខ្លួនប្រាណដល់ទៅ ៨០% ដោយសារ តែបុគ្គលិកក្នុងហាង បានចាក់ប្រេងបន្ថែម ក្នុងពេលដែលចង្ក្រាន កំពុងតែមានភ្លើង ហើយក៏ផ្ទុះជា អណ្តាតភ្លើងឆាបឆេះឡើង។ បុគ្គលិកបម្រើសេវាកម្ម និងមិត្តភក្តិរបស់នាង ក៏ទទួលរងនូវការរលាក ផងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរដូចនាងឡើយ។

បន្ទាប់ពីរឿងហេតុអាក្រក់នេះកើតឡើង ខាងភោជនីយដ្ឋាន បានសងជម្ងឺចិត្តដល់ជនរងគ្រោះចំនួន ៨០០០ ដុល្លារ ហើយទន្ទឹមនឹងនោះ ហាងក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្នផងដែរ។

មនុស្សជាច្រើនដែលបានទស្សនាវីដេអូនេះរួច បានឲ្យដឹងថា នៅពេលទៅញ៉ាំស៊ុប ឬសាច់អាំង អតិថិ ជនគួរតែអង្គុយរាងឆ្ងាយបន្តិចពីចង្រ្កាន ពេលដែលចង្រ្កាននោះកំពុងតែមានភ្លើង ហើយត្រូវបានគេ
ថែមប្រេង ឬអាល់កុលចូល ឬក៏ប្តូរធុងហ្គាស ដើម្បីចៀសវាងបាន នូវគ្រោះអាក្រក់កើតឡើងដោយ មិនដឹងមុន ដូចករណីក្នុងវីដេអូខាងក្រោមនេះ ជាឧទាហរណ៍ស្រាប់៕

<object width="500" height="400" data="http://www.youtube.com/v/v8ZwkQq6fwg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/v8ZwkQq6fwg&rel=1" /></object>

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress