នំពេញៈ បុប្ផាក្រពុំដែល មានដើមកំណើត រស់នៅលើទឹកដី អង្គខេត្តសៀមរាប កញ្ញា គង់ ច័ន្ទរដ្ឋា ថ្មីៗនេះបានរំលេចស្តាយ ក្នុងការតុបតែងខ្លួន បែបថ្មីប្លែកខុសពី អ្នកសិល្បៈដទៃ ដែលនាងបាន ផ្លាស់ប្តូរស្តាយ ដែលធ្លាប់តែស្លៀកពាក់ បែបស្រគត់ស្រគំ មកជាស្លៀកពាក់ បែបសិចស៊ី ប្តូរពណ៌ សក់ក្រហមឆ្អិនឆ្អៅ ដើម្បីទាមទារ ការចាប់អារម្មណ៍ ។

តារាចម្រៀងសំលេង ក្រអួនក្រអៅ កញ្ញា គង់ ច័ន្ទរដ្ឋា បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើ បណ្តាញទំនាក់ទំនង សង្គម Facebook ដោយមានចេតនា ចង់បង្ហាញ ស្ទីលក្នុងការ តុបតែងខ្លួន ប្លែកខុសពីមុន ដោយនាងលេងម៉ូដសក់ខ្លី ពណ៌ក្រហម ជាមួយឈុតខ្លីសិចស៊ី បញ្ចេញសាច់ភ្លៅ និងក្បាលពោះ យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រ នាងដែលបានឃើញ រូបនោះ ហើយបាន លាន់មាត់ស្ទើរ គ្រប់គ្នាថា អីយ៉ា! រដ្ឋា ពេលនេះវិវត្តន៍ខ្លួន លេងពណ៌សក់ក្រហម ឆើតទាក់ទាញ ការចាប់អារម្មណ៍ ខ្លាំងណាស់ ។

ទស្សនិកជនប្រាកដ ជាចង់ឃើញហើយថា ការផ្លាស់ប្តូរស្ទីល ពីការតែងខ្លួន បែបសុភាពរាបសារ មកជានារីស៊ីវិល័យ មានភាពខុសប្លែក និងស្រស់ស្អាតកម្រិតណា តោះទៅទស្សនា ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល