ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រីសម្បូរសាច់ដើមទ្រូង និងសម្បូររឿង រ៉ាវអាស្រូវ រឿងស្នេហា មិនសមប្រកប កញ្ញា សាន សុម៉ាលី បានរំលេចសារ ផ្អែមល្ហែម មួយដោយនាងបាន ប្រកាស ក្តែងៗ អរគុណទៅលើបុរសម្នាក់ដោយមិនបញ្ចេញឈ្មោះ ដែលបានរៀបចំពិធីជប់លៀង ខួបកំណើត ធ្វើឲ្យនាងរំភើប និងសប្បាយរីករាយក្នុងថ្ងៃ ខួបកកំណើត កាលពីថ្ងៃយប់ ម្សិល មិញ។

តារាស្រីសិចស៊ីចូលចិត្ត បង្អួតសាច់ដើមទ្រូងគួរ ឲ្យក្នក់ក្នាញ់ កញ្ញា សាន សុម៉ាលី បានរំលេច រូបថតជាច្រើនសន្លឹក បង្ហាញពីភាពសប្បាយរីករាយ នៅក្នុងពិធីជប់លៀង ខួបកំណើត របស់នាង កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញ ហើយនៅក្នុងនោះ កញ្ញា សុម៉ាលី ក៏បានរំលេចសារខ្លីមួយ ដោយប្រកាសអរគុណទៅលើបុរសម្នាក់ ដែលបានធ្វើឲ្យភ្ញាក់ផ្អើល និងសប្បាយនៅក្នុងថ្ងៃពិសេសមួយនេះ ហើយនៅក្នុងនោះនាងក៏បានរំលេច រូបថតជាច្រើន សន្លឹក សម្ញែងឲ្យទស្សនិកជនឃើញ ពីសេចក្តីសុខដែលនាង ទើបស្រវ៉ាបាន ក្រោយពីមាន រឿងរ៉ាវស្នេហា មិនសមប្រកបនាពេលកន្លងមក។

នៅក្នុងនោះអ្វីដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មានការចាប់អារម្មណ៍នោះ គឺបុរសម្នាក់ ដែល កញ្ញា សាន សុម៉ាលី ប្រកាសអរគុណ និងបើកភ្លើងខៀវលើកជា មនុស្សសំខាន់ក្នុង ថ្ងៃខួបកំណើតនោះ នាងមិនបានបង្ហើបឲ្យដឹងច្បាស់ថា បុរសនោះជាគូស្នេហ៍ថ្មោងថ្មីរបស់នាង ឫយ៉ាងណាទេ ពោលគឺនាងបានត្រឹមតែនិយាយបង្ហើរ ដោយមានចេតនាធ្វើឲ្យទស្សនិកជន ចង់ដឹងនិងឆ្ងល់ ដើម្បីទាក់ទាញការ ចាប់អារម្មណ៍តែប៉ុណ្ណោះ ៕

ផ្ដល់សិទ្ធិដោយ ៖ looking today