ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ១០ និង៣០នាទី ក្នុងផ្សារ
លើ ទីរួមក្រុងព្រះ សីហនុ ស្ថិតក្នុងក្រុម១ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ មាន
ករណីចោរឆក់ខ្សែករ ជាស្រ្តីម្នាក់ ដោយ ប្រើល្បិចថា ជាអ្នកទិញមាស ពីអាជីវករលក់មាស
ក្នុងផ្សារដោយប្រើល្បិច សួររកទិញមាស រួចឆក់រត់តែម្តង ។

តាមការឲ្យដឹង ពីសមត្ថកិច្ច ដែលប្រចាំការនៅផ្សារលើ ក្រុងព្រះសីហនុ បានឲ្យដឹងថា ស្រ្តី
ជនសង្ស័យមានឈ្មោះ ស្រី មាន ភេទស្រី អាយុ ២២ ឆ្នាំ មានមុខរបរ កម្មករ រោងចក្រ កាត់
ការ៉ូ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិត នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មានស្រុកកំណើត នៅឃុំរមាស ស្រុកដូនកែវ ខេត្តតាកែវ ឯស្ត្រី រងគ្រោះ មានឈ្មោះ ថេង
ហៀង ភេទស្រី អាយុ ៦១ឆ្នាំ មានមុខរបរ អាជីវករលក់មាស នៅក្នុងផ្សារលើ ក្រុងព្រះ សី
ហនុ ខេត្តព្រះសីហនុ មានទីលំនៅក្រុង ព្រះសីហនុ ។

យោងតាមការអះអាង ពីស្ត្រីរងគ្រោះ បាននិយាយថា នៅមុនកើតហេតុ ខណៈគាត់កំពុងអង្គុយ
លក់មាស ដូច ធម្មតា នៅវេលាម៉ោងប្រហែល ១០ ព្រឹក ក៏មានស្ត្រីវ័យ ក្មេងម្នាក់ បានប្រើល្បិច
មកសួរកទិញខ្សែករមាស នៅពេល នោះគាត់ក៏បានទាញខ្សែករឲ្យមើល អស់ចំនួន ៣ ខ្សែ តែ
ស្ត្រីដែលជាជនសង្ស័យនោះ ធ្វើជាពុំត្រូវចិត្ត ហើយបាន សួររកខ្សែករណាដែលតាន់ ស្រប
ពេលនោះ គាត់ក៏បានលើកយកខ្សែករមួយខ្សែរទម្ងន់ ១ ដំឡឹងមាសមកឲ្យស្រ្តីសង្ស័យ ខណៈ
ដែលគាត់ហុចឲ្យមើល មិនទាន់នឹងផុតដៃស្រួលបួលផង ក៏ស្រាប់តែស្រ្តីសង្ស័យ បានឆក់យក
ខ្សែ រករទម្ងន់១ដំឡឹងនោះ រត់គេចខ្លួន ហើយបានប្រើល្បិចទម្លាក់ស្បោងខ្មៅ ដែលសុទ្ធតែ ក្រ-
ដាស ស និងស្នោរតាំប៉ុង បន្លំជាលុយដើម្បីឲ្យមនុស្សក្នុងផ្សារផ្អើល ទៅរើសដើម្បីបង្អាក់ដំណើរ
អ្នកទាំងនោះ ងាយស្រួល ក្នុងការគេចខ្លួន ប៉ុន្តែ បើទោះបីស្រ្តី សង្ស័យ ប្រើកលល្បិចបែបណា
ក៏ដោយ ក៏មិនអាចគេចផុត ពីក្រុមសន្តិសុខផ្សារនោះដែរ។

ស្រ្តីសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេមានទីលំនៅ ខេត្តតាកែវ បានមកធ្វើជា កម្មករ នៅរោង
ចក្រកាត់ការ៉ូ មួយ កន្លែងមិនស្គាល់ភូមិឃុំ គ្រាន់តៃដឹងថា នៅក្បែរផ្សារ ស្មាច់ដែង ជាង ២ គីឡូ
ម៉ែត្រ ក្បែរផ្លូវជាតិលេខ៤ ។ ហើយ នៅថ្ងៃនេះដោយខ្លួនអត់លុយ ក៏បានសម្រេចចិត្តធ្វើបែបនេះ
តែម្តងទៅ ។

បច្ចុប្បន្ន ស្រ្តីសង្ស័យត្រូវបានសន្តិសុខផ្សារ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាល ក្រុងព្រះសី
ហនុ ដើម្បីសាក សួរបន្ត និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ ស្នងការដ្ឋាន នគរបាលខេត្ត
ដើម្បីរៀបចំនីតិវិធី បញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ វិនិច្ឆ័យទោសតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល