CamNews

ពាក្យសរសើររបស់ Sir Alex Ferguson មានឥទ្ធិពលធ្វើឲ្យ Louis van Gaal អរបិទមាត់មិនជិត

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Manchester United ពិតជាសប្បាយចិត្ដស្ទើររកអ្វីមកប្រៀបផ្ទឹមពុំបាន​ក្រោយពីបាន​ស្ដាប់ពាក្យសម្ដីកោតសរសើរផ្ទាល់របស់លោក Sir Alex Ferguson ថារូបលោកពិតជាសាកសមជាថ្នាក់​ដឹកនាំល្អ និង ជាគ្រូបង្វឹកដ៏ឆ្នើមទៀតផង។​

ពាក្យសម្ដីដ៏ផ្អែមស្អិតរ​មួតក្រអួនក្រអៅ របស់លោក Sir Alex Ferguson ពិតជាមានឥទ្ធិពលស្ទើតែស្មានមិនដល់ ក្រោយពី​សាម៉ីខ្លួនបានឮហើយ មិនអាចទប់អារម្មណ៍ពុះកញ្ជ្រោរបានជាមួយការបញ្ជាក់ឲ្យឃើញ ពីប្រតិ​កម្ម​​ភ្លាមៗតែម្ដង ដោយបង្ហាញជាមួយនិងទំនុកចិត្ដដ៏ខ្ពង់ខ្ពស់ចំពោះការសរសើរនេះ។ បង្ហាញពីភាព​ដ៏ស្មោះ​​​ត្រង់នេះ Louis van Gaal បានតបតវិញថា គាត់ពិតជា​មានទំនុកចិត្ដ និង​ជឿជាក់លើការ​មើលឃើញ​ ​និង ការ​កោតសរសើររបស់លោក Sir Alex Ferguson ជាខ្លាំង។នេះជាកម្លាំងចិត្ដដ៏រឹងមាំបំផុតសម្រាប់​​ការគ្រប់គ្រង ហើយគាត់និងព្យាយាមធ្វើឲ្យក្រុមកាន់តែ មានភាពរីចម្រើនថែមទៀត។

សម្ដី​កោតសរសើររបស់ លោក Sir Alex Ferguson បានបង្ហាញថា លោក  Louis van Gaal គឺជាថ្នាក់ដឹកនាំ​ដ៏ល្អមែន ក្រោយពីបានមើលឃើញសមត្ថភាពពិត កន្លងមក ។​​ តួយ៉ាង អស់រយៈពេល ៥ ខែដែលក្រុមស្ថិត​ក្រោមភាពយ៉ាប់យឺន ខណៈពេលនៃការដឹកនាំលើកដំបូងរបស់គាត់ ប៉ុន្ដែពេលនេះ គ្រប់យ៉ាងបានបញ្ជាក់ពី​​លទ្ធផលពិតប្រាកដ ដោយក្រុមមានសន្ទុះខ្លាំងឡើងវិញ ពីលំដាប់ពិន្ទុបាតតារាង​ រហូតមកដល់ ត្រឹមថ្នាក់ទី​​៣ បន្ទាប់ពី Man City និង Chelsea។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី