នៅទីក្រុងហូជីមីង ៖ ការរំពឹងទុករបស់ឧស្សាហកម្ម គឺជាពិពណ៌ឧស្សាហកម្មចំណីអាហារអន្តរជាតិនៅប្រទេសវៀតណាម ឆ្នាំ 2016 (Vietnam Foodexpo 2016) នឹងក្លាយជាព្រឹត្តការណ៍នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ថ្នាក់ជាតិដ៏វិសេសវិសាលបំផុតដែលផ្តោតទៅលើផលិតផលកសិកម្ម អាហារសមុទ្រ និងឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសវៀតណាម។ ក្រៅពីនេះ ការពិពណ៌នេះមិនត្រឹមតែជាការពិពណ៌ដ៏ធំ និងជាព្រឹត្តការណ៍ដ៏ទូលំទូលាយជាគេបំផុតនោះទេ ប៉ុន្តែនឹងលើសពីស្តង់ដារអន្តរជាតិទៀតផង។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (ដែលរដ្ឋាភិបាលបានប្រគល់កិច្ចការឱ្យ) នឹងត្រូវទទួលខុសត្រូវចំពោះការតាំងពិពណ៌នេះ។ ក្រសួងនេះបានផ្ទេរភារកិច្ចទៅឱ្យភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនក្នុងការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំការតាំងពិពណ៌ដោយផ្ទាល់។ ការរៀបចំនេះនឹងត្រូវស្របជាមួយគម្រោងរបស់កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មថ្នាក់ជាតិ ដោយមានការសហការជាមួយការផ្តល់យោបល់ផ្នែកបច្ចេកទេសពីអ្នកជំនាញខាងពិពណ៌មកពីអឺរ៉ុប។

ជាមួយនឹងប្រធានបទ “Better food, better life” ពិពណ៌ Vietnam Foodexpo 2016 នឹងក្លាយជាឱកាសដែលមិនអាចខកខានបានសម្រាប់អាជីវកម្មដើម្បីណែនាំ និងផ្សព្វផ្សាយនូវយីហោ ផលិតផល និងសេវាកម្ម ដូចជា ការស្វែករកគ្រឿងចក្រ ដំណោះស្រាយផ្នែកបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យាគ្នា។ ការពិពណ៌នេះក៏ជាស្ពានតភ្ជាប់ដ៏លឿនបំផុត ហើយជាចរន្តដែលមានប្រសិទ្ធភាព និងគួរឱ្យជឿទុកចិត្ត ក្នុងការជួយជំរុញខាងផ្នែកអាជីវកម្មឱ្យធ្វើដំណើរ ហើយពង្រីកទៅកាន់បរទេស និងទៅក្នុងទីផ្សារប្រើប្រាស់ក្នុងស្រុកតាមរយៈការប្រជុំ និងភ្ជាប់ដោយផ្ទាល់ជាមួយប្រព័ន្ធចែកចាយលក់ដុំ និងលក់រាយ ដែលជាដៃគូ និងវិនិយោគគិននាំចូលសំខាន់ៗនៅក្នុងឧស្សាហកម្មចំណីអាហារ ដោយជំរុញ និងលើកទឹកចិត្តការបង្កើតទីផ្សារឱ្យមានលក្ខណៈល្អ សម្រាប់អាជីវកម្មកែច្នៃម្ហូបអាហារ។

ទំហំនៃពិពណ៌ Vietnam Foodexpo 2016 នឹងមានស្ដង់ចំនួន 500 ដោយក្នុងនោះមានស្ដង់ក្រុមហ៊ុនក្នុងស្រុក និងបរទេសចំនួន 300 ស្ដង់មកពី 30 ខេត្តក្រុងទូទាំងប្រទេស និងមាន 15 ប្រទេសចូលរួមពិពណ៌ ដែលត្រូវការទំហំពិពណ៌ចំនួន 10,000 ម៉ែត្រការ៉េ។ ឥឡូវនេះការពិពណ៌សូមស្វាគមន៍សម្រាប់ការចុះឈ្មោះ និងមតិតបដ៏មានតម្លៃដែលបានមកពីអាជីវកម្ម និងស្ថាប័នទាំងឡាយមកពីក្នុងស្រុក និងបរទេស។

ពិពណ៌ Vietnam Foodexpo 2016 នឹងទាក់ទាញទំនិញដ៏ច្រើនសំបូរបែបសម្រាប់តាំងពិពណ៌ រួមមាន ៖ បន្លែ (ស្រស់ ក្រៀម ច្រកកំប៉ុង និងកក) អាហារសមុទ្រ (កក ច្រកកំប៉ុង និងកែច្នៃ) ភេសជ្ជៈ (ស្រា ស្រាបៀរ និងភេសជ្ជៈជាច្រើនទៀត) តែនិងកាហ្វេ គ្រឿងផ្សំអាហារ (អង្ករ គ្រាប់ធញ្ញជាតិ ប៊ីចែង ទឹកជ្រលក់...) អាហារកែច្នៃ (ដំណាប់ ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ អាហារច្រកកំប៉ុង និងកែច្នៃ មី និងអាហារពិសេសៗជាច្រើនទៀត) រួមទាំងបច្ចេកវិទ្យានិងគ្រឿងចក្រសម្រាប់កែច្នៃអាហារ។ តើផលិតផលអាជីវកម្មរបស់លោកអ្នកសាកសមនៅទីនេះដែរឬទេ? បង្ហាញផលិតផល របស់លោកអ្នកនៅក្នុងពិពណ៌ Vietnam Foodexpo 2016!

ពិពណ៌ Vietnam Foodexpo 2016 គឺជាបង្ហាញការរៀបចំស្ដង់ដ៏គួរឲ្យទាក់ទាញរបស់ក្រុមហ៊ុន សាជីវកម្ម ម៉ាកយីហោល្បីៗ សហគ្រាសធុនតូចនិងមធ្យម (SMEs) ជាច្រើនដែលប្រតិបត្តិការនៅក្នុងឧស្សាហកម្មចំណីអាហាររបស់វៀតណាមនិងទូទាំងសកលលោក។ ការបង្ហាញពីផលិតផលដែលមានគុណប្រយោជន៍ ការរួមចំណែកក្នុងការលើកកម្ពស់កេរ្ដិ៍ឈ្មោះ ស្ថានភាព គុណភាព និងគុណតម្លៃខាងក្នុងនៃការពិពណ៌។ ក្រៅពីម៉ាកយីហោឈានមុខគេនៅក្នុងឧស្សាហកម្មចំណីអាហារដែលមានវត្តមាននៅក្នុងការតាំងពិពណ៌ មិនថានៅឆ្នាំណាឡើយ ចំនួនអាជីវកម្មថ្មីសំខាន់ៗកំពុងតែចុះបញ្ជីសម្រាប់ការតាំងពិពណ៌ Vietnam Foodexpo 2016 ជាការឆ្លុះបញ្ចាំងអំពីភាពជោគជ័យ និងប្រកបដោយជំនាញវិជ្ជាជីវៈនៃការពិពណ៌។

ពិពណ៌ Vietnam Foodexpo 2016 មានកិត្តិយសទទួលស្វាគមន៍គណៈប្រតិភូអាជីវកម្មមកពីប្រទេសអ៊ីតាលីក្នុងនាមជាអ្នកតាំងពិពណ៌កិត្តិយស។ អាជីវកម្មរបស់អ៊ីតាលីមួយចំនួននាំយកផលិតផលដោយប្រើបច្ចេកវិទ្យាចុងក្រោយ និងប្លែកគេសម្រាប់ការតាំងពិពណ៌ ដែលតំណាងឲ្យឧស្សាហកម្មចំណីអាហារឈានមុខគេក្នុងពិភពលោករបស់អ៊ីតាលី។ បន្ថែមពីនេះ និងគួរឲ្យកត់សម្គាល់ផងដែរនោះគឺក្រុមគណៈប្រតិភូនាំចេញជនជាតិអ៊ីតាលីនឹងមកទស្សនាពិពណ៌ Vietnam Foodexpo 2016 ដើម្បីស្វែងរកដៃគូរនាំចេញវវៀតណាមដោយមានប្រសិទ្ធភាពនិងភាពទុកចិត្ត។

សម័យបច្ចេកវិទ្យាសម្រាប់កែច្នៃចំណីអាហារ (Foodtech) និងក្លាយជាបច្ចេកវិទ្យាមួយដ៏សំខាន់នៅក្នុងការពិពណ៌ Vietnam Foodexpo 2016 ដោយបង្ហាញពីបច្ចេកវិទ្យានិងម៉ាស៊ីនទំនើបសម្រាប់ផលិតកម្មធំៗ និងការកែច្នៃផលិតផលចំណីអាហារគុណភាពខ្ពស់ជាមួយការបន្ថែមគុណតម្លៃ និងតម្លៃប្រកួតប្រជែង ការគាំទ្រសហគ្រាសនាំចេញចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាព ជាពិសេសនៅក្នុងបរិបថសេដ្ឋកិច្ចវៀតណាមដែលឈានទៅរកការធ្វើសមាហរណកម្មដ៏ធំទៅក្នុងសេដ្ឋកិច្ចសកល។

Vietnam Foodexpo 2016 នឹងជាព្រឹត្តិការណ៍កំរិតខ្ពស់បំផុត នៅពេលសន្និសីទលើកទីបីស្តីពីឧស្សា ហកម្មអាហារ របស់ប្រទេសវៀតណាម (អាហាររៀតណាម) ធ្វើកិច្ចប្រជុំនៃក្រុមហ៊ុន នាថ្ងៃទី 17 ខែវីច្ឆិកា ឆ្នាំ 2017។ សន្និសីទនេះនាំយកវាគ្មិនអន្តរជាតិ និងជាតិ ពិភាក្សាអំពីយុទ្ធសាស្ត្រយីហោផលិតផលជាតិ វៀត ណាមសម្រាប់ឧស្សាហកម្មអាហារ។ លើសពីនេះទៀត វាជាវេទិកាសម្រាប់ចែករំលែកចំណេះដឹងដែលមានប្រ យោជន៍ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដែលទាក់ទាងនឹងផលិតកម្ម រក្សាទុកអាហារ និងការជួញដូរ អា ហារដោយមានសុវត្ថិភាព និងមានគុណភាពអាហារ។ ហើយជាចុងបញ្ចប់ សន្និសីទនេះនឹងធ្វើការចាប់គូ ក្នុង ចំណោមអ្នកនាំចូលអាហារវៀតណាម និងអ្នកនាំចូលអាហារ ឈ្មួញ ផ្សារទំនើប ហាងលក់គ្រឿងឧបភោគ បរិភោគ រោងចក្រ និងអ្នកនាំចេញបរទេស។

កំណត់សម្គាល់ថា ថ្ងៃទី 16 ខែវីច្ឆិកា ឆ្នាំ 2016 សម្រាប់សិក្ខាសាលាស្តីពីការវិនិយោគ ផ្សព្វផ្សាយ ពីឧស្សាហកម្មរក្សាទុកអាហារដែលជាផ្នែកមួយនៃ Vietnam Foodexpo 2016។ សិក្ខាសាលានេះនឹងផ្តល់ នូវព័ត៌មានស្តីពីទម្រង់គ្រប់គ្រង គម្រោងវិនិយោគដែលមានសក្តានុពល គម្រោងដំណាំនិងតំបន់កសិកម្ម ការ គាំទ្របន្ទេរបច្ចេកទេស ការវិនិយោគក្នុងទម្រង់ជាការរួមបញ្ចូលគ្នា និងការទទួលបាន(M&A)... រួមជាមួយនឹងបទពិសោធន៍នៃការវិនិយោគជាក់ស្តែងបានពីអាជីវកម្ម។

រចនាសម្ព័ន្ធ “ការវិនិយោគក្នុងវិស័យអភិវឌ្ឍន៍អាហារ” នឹងជារចនាសម្ព័ន្ធពិសេសនៅ Vietnam Foodexpo ។ ចូលរួមរចនាសម្ព័ន្ធនេះសម្រាប់ឃើញនូវការបង្ហាញឧស្សាហកម្មតាមឧទ្យាន និងខេត្តក្នុងតំបន់ គោលដៅ ដែលគួរឱ្យជឿជាក់សម្រាប់វិនិយោគក្នុងវិស័យអាហារវៀតណាម។

ការប្រកួតប្រជែងការធ្វើម្ហូបអន្តរជាតិសៃហ្គន់ 2016 នឹងបានប្រារព្ធឡើងអំឡុងពេល Vietnam Foodexpo 2016 ឆ្នាំនេះ ដែលជាកន្លែងសម្រាប់អ្នកនូវអត្ថន័យ និងឱកាសដ៏អស្ចារ្យសម្រាប់បេក្ខជនមកពីភោជនីយដ្ឋាន និងសណ្ឋាគារ ដើម្បីបង្ហាញ និងផ្សព្វផ្សាយអាហារសបែបអឺរ៉ុប និងអាស៊ី ដោយប្រើប្រាស់រសជាតិនិងគ្រឿង ទេសអាហារប្រពៃណីវៀតណាម។

នៅក្នុងក្របខណ្ឌពិពណ៌នេះ កម្មវិធីជាបន្ដបន្ទាប់នឹងចាប់ផ្ដើមធ្វើឡើង ដែលនឹងមានសិក្ខាសាលាការចាប់ដៃគូអាជីវកម្មរវាងក្រុមហ៊ុនវៀតណាម និងបរទេស ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្ម ការបង្ហាញពីការធ្វើម្ហូប " Vietnam Foodexpo 2016 ដែលគួរឲ្យចាប់អារម្មណ៍" ពានរង្វាន់ ទស្សនៈកិច្ចអាជីវកម្មទៅរោងចក្រចំណីអាហារ និងកន្លែងជាច្រើនទៀត។ សកម្មភាពទាំងនេះនឹងផ្ដល់អាជីវកម្មចូលរួម និងព័ត៌មានថ្មីៗបំផុត អំពីទីផ្សារ ផលិតផល សេវាកម្ម និងឱកាសសម្រាប់លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ។

ក្រុមប្រឹក្សារៀបចំនៃ Vietnam Foodexpo 2016 បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយភ្នាក់ងារ និងនាយកដ្ឋាន អ្នកពាក់ព័ន្ធផ្សេងៗទៀតរបស់វៀតណាមដូចជាក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល នាយកដ្ឋានស្ដង់ដា មាត្រសាស្រ្ដ និងគុណភាព។ ការិយាល័យពាណិជ្ជកម្ម និងការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាមនៅបរទេស ស្ថានទូតបរទេសប្រចាំប្រទេសវៀតណាម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខលើពិភពលោកដូចជា KOTRA JETRO AKC ATPF CBI TAITRA ITC ។ល។ សមាគមន៍ផ្នែក មជ្ឈមណ្ឌលផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុក ចំពោះការអញ្ជើញដៃគូអតិថិជន និងប្រតិភូឲ្យចូលរួមការតាំងពិពណ៌នេះ។ រួមទាំងភ្នាក់ងារផ្សព្វផ្សាយប្រទេសវៀតណាម និងមកពីទូទាំងពិភពលោក ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការតាំងពិពណ៌នេះ។

Vietnam Foodexpo 2015 ជាព្រឹត្តិការណ៍ដំបូងដែលទទួលបានលទ្ធផលជាទីគាប់ចិត្តនៃការជឿទុកចិត្តពីអ្នកដាក់តាំងពិពណ៌ព្រមទាំងការរំពឹងទុករបស់អ្នកចូលទស្សនា រួមជាមួយនឹងការអភិវឌ្ឍន៍ដោយមានស្ថេរភាពនិងរឹងមាំរបស់ឧស្សាហកម្មចំណីអាហាររបស់ប្រទេសវៀតណាម។

Vietnam Foodexpo 2016 នឹងទទួលអ្នកចូលទស្សនាចំនួន 20,000 នាក់។ បើតាមការកត់សម្គាល់ ភាគច្រើនជាគណៈប្រតិភូផ្នែកអាជីវកម្ម និងអ្នកទិញសំខាន់ៗមកពីទីផ្សារសំខាន់ៗធំបំផុតរបស់ប្រទេសវៀតណាម រួមមានប្រទេស កូរ៉េ ជប៉ុន អាមេរិកអ៊ឺរ៉ុប និងបជ្ឈឹមបូព៌ា និងមកពីខេត្តជាច្រើនទៀតក្នុងប្រទេសវៀតណាម។