ភ្នំពេញ ៖ ក្នុងនាមជាពិធីករនិងពិធីការនី ដែលធ្វើការជាមួយគ្នាជាច្រើនឆ្នាំ បើទោះបីជាលោក អុិត សេដ្ឋា បានទទួលមរណៈភាពក៏ដោយចុះ ប៉ុន្តែអ្នកនាង យុគ ចិន្តា និងក្រុមការងារមិនដែលបំភ្លេចបំណងប្រាថ្នាដ៏ធំចុងក្រោយរបស់ លោក អុិត សេដ្ឋា មុនពេលលាចាកលោក ដោយឲ្យកូនៗនិងអ្នកម្តាយចាស់ជរា មានផ្ទះរស់នៅដូចគេដូចឯង ។

លោក អុិត សេដ្ឋា ស្លាប់ទៅបិទភ្នែកជិតហើយ ព្រោះ យុគ ចិន្តា និងក្រុមការងារបានពិភាក្សាគ្នា ហើយក៏បានទិញផ្ទះល្វែង ជូនគ្រួសារគាត់ ។ មិនត្រឹមតែប៉ុណ្ណោះអ្នកនាង យុគ ចិន្តា បានលើកឡើងនៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះទៀតថា "បន្ទាប់ពីទិញបានផ្ទះមួយល្វែងសំរាប់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា រួចរាល់ហើយ ថ្ងៃនេះនាងខ្ញុំក៏បានឆ្លៀតពេលវេលាពីការងារដើម្បីមកទិញសំភារៈផ្គត់ផ្គង់សំរាប់ផ្តល់ជូនដល់ក្រុមគ្រួសារលោកសេដ្ឋា ដែលសំភារៈទាំងអស់នោះរួមមាន គ្រឿងប្រើប្រាស់ក្នុងផ្ទះ តុ ទូ គ្រែ ពូក វាំងនន នឹងថ្នាំផ្លាស់ប្តូរពណ៌នៃគេហដ្ឋានទាំងមូលទៅតាមការស្រលាញ់ចូលចិត្តរបស់ក្មួយៗដែលជាកូនៗនៃបងប្រុស សេដ្ឋា ព្រោះថានៅតែប៉ុន្មានសប្តាហ៌ទៀតផ្ទះទាំងមូលនឹងត្រូវរួចរាល់ជាស្ថាពរ សូមអគុណដល់សន្តានចិត្តបងប្អូនខ្មែរទាំងអស់ដែលស្រលាញ់នឹងផ្តល់ថវិកាជួយដល់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា" ។

ទឹកចិត្តដ៏ល្អរបស់ពិធីការនីប្រចាំទូរទស្សន៍ប៉ុស្តិ៍សុីធីអុិន រូបនេះ បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់នោះទេ ហើយក៏ធ្វើឲ្យលោក អុិត សេដ្ឋា ទៅដោយស្ងប់ចិត្តដែរ ព្រោះបំណងចុងក្រោយរបស់លោកក៏បានសម្រេចហើយដែរ ៕

ដោយ ៖ គន្ធា