CamNews

តារា​ចម្រៀង​ដ៏​ល្បី កញ្ញា សុខ ពិសី លះ​បង់​តម្លៃ​ខ្លួន ដើម្បី​ជួយ​​មន្ទីរ​​ពេទ្យ​គន្ធ​បុប្ផា

(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ល្បាញល្បី​ របស់កម្ពុជា កញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ កញ្ញានឹងចូលរួមក្នុងការប្រគុំ តន្រ្តីដ៏អស្ចារ្យមួយ នៅសាកលវិទ្យាល័យន័រតុន ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះមិនមែនជាលើកទី១ទេ សម្រាប់កញ្ញា សុខ ពិសី ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់សង្គម ពោលគឺនាងបានធ្វើការងារជាច្រើន លើកច្រើនសារមកហើយ។

ថ្លែងប្រាប់ KhmerTalking នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ តារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេក របស់ផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី បានឲ្យដឹងថា ការប្រគំតន្ត្រីមនុស្សធម៌ នៅម៉ោង៤រសៀល ថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ គឺរៀប​ចំ​ដោយ​សាកលវិទ្យាល័យ​ ន័រតុន​ សហការ​ជា​មួយ​ សមាគម​គ្រួសារ​តារា​កម្ពុជា​។

កញ្ញា សុខ ពិសី បញ្ជាក់ទៀតថា «ការចូលច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីស្វែង​រកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ខ្ញុំចូលរួមដោយមិនទាមទារតម្លៃខ្លួនចេញសម្តែងឡើយ គឺខ្ញុំសុខចិត្តឲ្យអ្នករៀបចំ កម្មវិធីនេះ បង្វិលថវិកាតម្លៃខ្លួនរបស់ខ្ញុំ ដែលច្រៀងបានទាំងអស់ ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា»។

អ្វីដែលកាន់តែមិននឹកស្មានដល់នោះ តារា​ចម្រៀង​ល្បី​រូប​នេះ​ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញាដែលត្រូវនឹងថ្ងៃប្រគុំតន្ត្រីនោះ កញ្ញាសុខចិត្ត​លុប​ចោល ​ការងារ​ផ្ទាល់​ខ្លួន​ពីរ​ គឺ​ថត​ផ្សាយពាណិជ្ជកម្ម​ម្សៅ​លាបមុខ ​និង​ថត​ខារ៉ាអូខេ ​បទ​ថ្មី​របស់​កញ្ញា​ផង​ដែរ​ ដោយ​បានស្នើសុំឲ្យខាងក្រុមហ៊ុន​ថត​ស្ប៉ត​ និង​ខារ៉ាអូខេ​ លើក​ទៅ​ថ្ងៃ​ក្រោយ​ ដើម្បីយកពេលវេលានេះ​ ចូលរួមកម្មវិធី​ប្រគំ​តន្ត្រី ដ៏​សំខាន់​នេះ។

កញ្ញា សុខ ពិសី បានបញ្ជាក់ទៀតថា «ខ្ញុំ​សុខចិត្ត​លះបង់​ការងារ​ផ្ទាល់ខ្លួន​ មក​ចូលរួម​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ ដើម្បី​រក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា​ ព្រោះនេះ​ការងារមាន​តម្លៃ​សម្រាប់​សង្គម​ ជា​ពិសេស​ជួយដល់​កុមារ​​កម្ពុជា​។ យើងដឹងហើយថា មន្ទីរ​ពេទ្យគន្ធបុប្ផានេះ បាន​ជួយ​ព្យាបាល​កុមារកម្ពុជា ​ដោយ​មិន​យកប្រាក់ ដូច្នេះខ្ញុំ​ចង់​ចូល​រួម​ជួយ​តាម​លទ្ធភាព​ ដោយមិន​យក​ប្រាក់ឡើយ ហើយបើលើកក្រោយមានកម្មវិធីនេះទៀត ខ្ញុំក៏រីករាយនឹងបន្តចូលរួមផងដែរ»៕

ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថកឃីង