ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ និងរហូតមក ដល់ពេលនេះ ពាក្យចរាមអារ៉ាម និងការផ្អើលតគ្នា
បានកើតមានឡើង ចំពោះការមិនចាយ ក្រដាសប្រាក់ ដុល្លារ សន្លឹក១០០ និង៥០ដុល្លារ ផលិត
នៅឆ្នាំ២០០៩ ដែលព្រឹត្តិការណ៍ ខាងលើនេះ បានកើតឡើងនៅតាម បណ្តាខេត្ត មួយចំនួន រាប់
ទាំងរាជធានីភ្នំពេញ ផងដែរ។

ប៉ុន្តែចំពោះ ករណីនេះ អ្នកនាំពាក្យ នៃធនាគារជាតិកម្ពុជា បានធ្វើការបដិសេធ ហើយថា មិនទាន់
ទទួលបាន ព័ត៌មាននេះនៅឡើយទេ តែបើមាន ករណីនេះ កើតឡើងនោះ ធនាគារកណ្តាល និង
ចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការ ជាក់ជាមិនខានឡើយ។

យោងតាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មួយចំនួន និងអ្នកដែលបានយកប្រាក់ដុល្លារ សន្លឹក
១០០ និង៥០ ផលិតនៅឆ្នាំ២០០៩ ទៅដូរ នៅកន្លែងហាងប្តូរប្រាក់ និងដូរលុយនោះ គឺម្ចាស់ហាង
មិនទទួលនោះឡើយ ដោយអ្នកខ្លះអាងថា លុយទាំងនេះ ជាលុយដែលក្រុមចោរប្លន់ នៅបរទេស។

ពាក្យចរាមអារ៉ាម និងព្រឹត្តិការណ៍ ខាងលើនេះ ហើយដែលបានក្លាយ ជាការ និយាយតគ្នា នៅតាម
ខេត្តទាំងនោះ បានកើតឡើងមាន រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ និងកំពុងក្លាយជា
ការព្រួយបារម្ភ នៅក្នុងប្រទេសកម្ពុជា និងអាចកើតជា ចលាចល ខាងផ្នែក សេដ្ឋកិច្ចជាក់ជាមិនខាន
ឡើយ។

សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្រុងបាត់ដំបង នៅតាមហាងមួយចំនួនដែល
រកស៊ីដូរលុយ និងប្តូរប្រាក់បានបដិសេធ ទទួលយកក្រដាសប្រាក់ដុល្លារសន្លឹក ១០០ និង៥០ ដុល្លារ
ដែលផលិតនៅឆ្នាំ២០០៩ ។ រីឯនៅខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកោះកុង ជាដើម ក៏កើតមាន
ឡើង នូវព្រឹត្តិការណ៍ ក៏ដូចជា ករណីនេះដែរ ។

ជាក់ស្តែង នៅល្ងាចថ្ងៃទី៩ ខែមី ឆ្នាំ២០១៣ នេះ ម្ចាស់តូបដូរលុយ និងប្តូរប្រាក់ មួយចំនួន ស្ថិតនៅ
មុខសណ្ឋាគារ កាសា តាមបណ្តោយផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខាងជើងវត្តភ្នំ បាន
និយាយថា អ្នកស្រីមិនទទួលយក នូវការដូរប្រាក់ ដុល្លារសន្លឹក ១០០ និង៥០ ដែលផលិតនៅឆ្នាំ
២០០៩ នោះឡើយ ដោយម្ចាស់តូបទាំងនេះ អះអាងថា ជាលុយដែលត្រូវ ចោរប្លន់នៅបរទេស។

យ៉ាងណាក៏ដោយ នេះគ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ ខណៈម្ចាស់ហាង ដូរលុយ នៅមុខផ្សារចាស់
ដែលធំគ្រាន់បើ ផងនោះ បានប្រាប់ដើមអម្ពិលថា អ្នកស្រីមិនទាន់ទទួលបាន ព័ត៌មាននេះនៅឡើយ
ទេ តែបានឮខ្លះ ប៉ុន្តែហាងរបស់អ្នកស្រី ទទួលយកការ ដូរប្រាក់ដុល្លារទាំងនេះ ។

ជាមួយនឹង ព័ត៌មានខាងលើនេះ អគ្គនាយករង ធនាគារជាតិនៃកម្ពុជា និងជាអ្នកនាំពាក្យ លោក
ងួន សុខា បានថ្លែងឲ្យដឹងថា ខាងធនាគារមិនទាន់ ទទួលបានព័ត៌មាន នេះនៅឡើយទេ ហើយ
រហូតមកដល់ពេលនេះ ពុំមានការអត់ចាយ ក្រដាសប្រាក់ ដុល្លារ សន្លឹក១០០ និង៥០ ដែលផលិត
នៅឆ្នាំ២០០៩ នោះឡើយ។

លោក ងួន សុខា បានបញ្ជាក់ថា បើសិនមានព័ត៌មាន និងបញ្ហានេះកើតឡើង មែននោះ ខាងធនា
គារជាតិនៃកម្ពុជា នឹងចេញ សេចក្តីថ្លែងការណ៍ ជាផ្លូវការជាក់ជា មិនខានឡើយ។

ដោយឡែក អ្នកនាំពាក្យ នៃអង្គភាពព័តមាន និង ប្រតិកម្មរហ័ស លោក ទិត សុធា បានគូសបញ្ជាក់
ថា អ្វីដែលជាពាក្យ ចចាមអារ៉ាម និងព័ត៌មាន ក្រៅផ្លូវការខាងលើនេះ សូមប្រជាពលរដ្ឋ កុំយកជាការ
ពិត ពោលត្រូវ មានការចេញជា សេចក្តីថ្លែងការណ៍ផ្លូវការ ជាមុនសិន ។

ដោយឡែក ខាងម្ចាស់ហាងដូរលុយ និងប្តូរប្រាក់ ដ៏ល្បីនៅស្រុកខ្មែរ យីហោ លីហ៊ួរ ក៏បានបញ្ជាក់ថា
ពុំបានបដិសេធ នូវក្រដាស ប្រាក់ដុល្លារ សន្លឹក១០០ និង៥០ ដែលផលិតនៅឆ្នាំ២០០៩ នោះឡើយ។
នាយកប្រតិបត្តិធនាគារ អេស៊ីលីដា មិនទាន់អាចទាក់ទង បានឡើយទេ នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ
២០១៣នេះដោយ ទូរស័ព្ទរបស់ លោកតេមិនចូល៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល