ជាងមួយឆ្នាំហើយចាប់តាំងពីណូគៀនិងMicrosoft បានសំរេចចិត្តសហការជាមួយគ្នា
ដើម្បីអភិវឌ្ឍទូរស័ព្ទWindows Phone។ ក្រោយមកផលិតផលWPរបស់ Nokiaទោះ
តិចរឺច្រើនក៏ទទួលបានការចាប់អារម្មណ៏នៅលើទីផ្សារទូរស័ព្ទ។

ទន្ទឹមនឹងនោះតាមការវាយតំលៃរបស់ក្រុមអ្នកវិភាគ ការដែលណូគៀបោះទុនចូលក្នុងប្រព័ន្ធ
ប្រតិបត្តិការ Microsoft កំពុងតែធ្វើឲប្រាក់បំរុងទុករបស់ខ្លួនធ្លាក់ចុះដល់កំរិតមួយគួរឲបារម្ភ។
ធ្ងន់ធ្ងរជាងនេះ ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានកំនត់បញ្ជាក់ថា ណូគៀនឹងប្រឈមមុខក្នុង
ការអស់ប្រាក់បំរុងនៅចុងឆ្នាំ2013 ព្រោះតែគ្មានលទ្ធភាពគ្រប់គ្រងទៀត។

ក្នុងរយះពេល5ត្រីមាសទើបកន្លងទៅនេះ ក្រុមមហ៊ុនទូរស័ព្ទFinland បានចាយអស់ប្រាក់2,7ពាន់
លានដុល្លារ។ ជាមួយល្បឿនចំណាយយ៉ាងលឿននេះ ក្រុមអ្នកវិភាគបានឲដឹងថាប្រាក់បំរុងដែល
នៅសល់ប្រហែល6,2 ពាន់លានដុល្លារសព្វថ្ងៃរបស់ណូគៀ នឹងអស់យ៉ាងឆាប់រហ័សតែក្នុងរយះ
ពេលពីរបីឆ្នាំទៀតប៉ុណ្ណោះ។ ក្រុមអ្នកជំនាញបានធ្វើការកំនត់ថា ណូគៀនឹងបន្តចាយអស់ប្រ-
ហែល2,54ពាន់លានដុល្លារទៀតក្នុងរយះពេល3ត្រីមាសបន្ទាប់ ហើយបើតាមការប៉ាន់ស្មានណូ-
គៀនឹងអស់ប្រាក់បំរុងតែម្តងនៅចុងឆ្នាំ2013។
ឆ្លើយតបនឹងព័ត៌មាននេះអ្នកនាំពាក្យរបស់ណូគៀបានឲដឹងថា ក្រុមហ៊ុនបានយល់ច្បាស់ពីចំនុច
សំខាន់ក្នុងការទប់ស្កាត់ប្រភពប្រាក់បំរុងនេះ។ "ណូគៀកំពុងធ្វើប្រតិបត្តិការលើគំរោងសកម្មភាព
យ៉ាងហ្មត់ចត់ដើម្បីធានារ៉ាប់រងនូវសហប្រតិបិត្តិការជំនួញរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៏បន្តនិង
ជោគជ័យនៅពេលអនាគត។ គោលដៅក្នុងបណ្តារផែនការទាំងនោះគឺកាត់បន្ថយការចំណាយ
បន្ថែមចរន្តប្រាក់ និងទប់ទល់លទ្ធភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន"៕

ដោយ៖ nano
ប្រភព៖ tte