ក្មេងពាលម្នាក់បានរត់យ៉ាងត្រហេបត្រហប ទាំងមុខមាត់មានស្នាមជាំ សំដៅមករកបងធំ របស់គេឱ្យជួយ ។
ក្មេងពាល៖ "បងធំៗ ជួយខ្ញុំផង! អាម្នាក់នោះវៃខ្ញុំ"។
បងធំ៖ "អាណា! អាណាម្នាក់ ហ៊ានវៃឯង ។អើចាំអញទៅប្រដៅវាម្តងមើល"។
ក្មេងពាល លឺបងធំនិយាយដូច្នោះ ក៏នាំបងធំ និងបក្សពួក២-៣នាក់ទៀត សំដៅទៅរកអ្នកបង្កររឿង ។លុះដល់កន្លែង កើតហេតុ ក៏ជួបអាម្នាក់នោះ ក្នុងចំណោមមហាជនជាច្រើន ។

បងធំស្រែក៖ "មើលប្អូន ! អាណាហ៊ានវៃឯង វាហ៊ានដកពុកមាត់ខ្លាផងឬ?"
ក្មេងពាល៖ "នោះបងធំ! អាម្នាក់នោះវ៉ៃខ្ញុំ!"(ក្មេងពាល ចង្អុលទៅបុរសម្នាក់ក្នុងចំណោមមនុស្សជាច្រើន )។
បងធំឃើញអាម្នាក់នោះ នៅស្ងៀមមិនមាត់ករ រកកលចង់ត្រឡប់មកវិញ។
ក្មេងពាលឆ្ងល់៖ "យ៉ាងម៉េចបងធំ ! ម្តេចមិនប្រដៅវាអោយស្គាល់ដៃបងធំម្តងទៅ?"
បងធំរេរាៗ រួចអោនខ្សឹបប្រាប់អាប្អូន៖"អាម្នាក់ហ្នឹង ធ្លាប់វៃអញម្តងដែរ!"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke