CamNews

ដាញ់ ម៉ូនីកា ប្រ​កាសគួរឲ្យភ្ញាក់ផ្អើល វិល​ចូល​​សម្តែង​​ជា​​ថ្មី​ក្រោយ​អវត្តមាន​ពី​សិល្បៈ​ជិត​៧​ឆ្នាំ

(ភ្នំពេញ)៖ ក្រោយពីសម្រេចចិត្តរៀបការ ហើយចេញទៅរស់នៅសាងសុភមង្គលស្នេហា ជា​មួយ​ស្វាមី លើដែនដីអូស្ត្រាលី អស់រយៈពេលជិត៧​ឆ្នាំ​មកនេះ ស្រាប់តែតារាសម្តែង​ស្រី​តួឯកក្នុងរឿ​ង «ទុំទាវ» អ្នកនាង ដាញ់ ម៉ូនីកា ប្រកាសយ៉ាងភ្ញាក់ផ្អើលថា នាងនឹងវិលត្រឡប់មកសម្តែងជា​ថ្មី​ នៅទឹ​កដីប្រទេសកំណើតកម្ពុជា នាពេលឆាប់ៗនេះ។

ជាមួយគ្នានឹងការប្រកាស វិលចូលសិល្បៈជាថ្មី ពីសំណាក់តារាសម្តែងនាង ដា​ញ់ ម៉ូនីកា នេះដែ​រ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាស្រីរូបនេះ ក៏បានសរសេរបញ្ជាក់ថា« នៅចាំកុមារីម្នាក់នេះទេ ខ្ញុំនិងត្រឡប់ទៅសម្តែង សារជាថ្មី ព្រោះខ្ញុំនៅតែស្រឡាញ់ការងារបស់​ខ្ញុំ សង្ឃឹមថា​បងប្អូនទាំងអស់គ្នា និងនៅស្រឡាញ់ការសម្តែង របស់ខ្ញុំណា!»។

ជាការកត់សម្គាល់ តាំងពី​ចាកចេញ​ពីកម្ពុជា ទៅរស់នៅជាមួយស្វាមី អ្នកនាង ដាញ់ ម៉ូនីកា គឺបា​នកាត់ផ្តាច់ទាំង​ស្រុង​ពី​សិល្បៈ ដែលគិតរហូតមកទល់ពេលនេះ មានរយៈពេលជិត៧ឆ្នាំហើ​យ។ ​ប៉ុន្តែអ្វីជារឿងដែលចាប់អារម្មណ៍ សម្រាមហាជននោះ ម៉ូនីកា បានបញ្ជាក់ថ្មីៗនេះថា នាង​នៅ​តែស្រឡាញ់សិល្បៈ ហើយនឹងវិលត្រឡប់មកចូលសិល្បៈជាថ្មី ដើម្បីសម្តែងរឿងជូនទស្សនិកជ​ន អ្នក​គាំទ្រទស្សនា​បន្តទៀត។ ប៉ុន្តែនាងមិនបានបញ្ជាក់ទេថា តើត្រូវសម្ដែងក្នុងរឿងណាមួយ និងមកកម្ពុជានៅពេលណានោះទេ ។

យ៉ាងណាមិញប្រភពព័ត៌មានពីក្នុងសិល្បៈ បានទម្លាយថា ដាញ់ ម៉ូនីកា អាចមកសម្ដែងក្នុងរឿងថ្មី​​របស់អ្នកនិពន្ធឆ្នើម គឺអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងរឿង«ទឹកចិត្តអ្នកម្ដាយសម័យថ្មី» នៅក្នុងអំឡុងខែសីហា ខាងមុខនេះ ខណៈដែលអ្នកនាង អម្ពរ ទេវី ដែលជាតារាសម្ដែងជើងចាស់ និងបានទៅរស់នៅអាមេរិក​ជិត២០មកហើយ ក៏មានវត្តមានសម្ដែង​ក្នុងរឿងនេះដែរ។

គួររំឭកថា តារាសម្តែងសម្បុរ​ស្រអែម នាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍​ ជាមួយបុរសពោះម៉ាយអាណិកខ្មែរអូស្ត្រាលី គឺលោក ប៊ុន ថែល ដែលមានវ័យជិត៤០ឆ្នាំ កាលពីអ​ឡុងបំណាច់ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាម ពួកគេក៏បានដឹក​ដៃ​គ្នា ចាកចេញពីស្រុក​ខ្មែរ ឆ្ពោះទៅរស់នៅលើ​ទឹកដី​អូស្ត្រាលី​ តែ​ម្តងហើយ​រហូតដល់ពេលបច្ចុប្បន្នពួកគេ មានកូនចំនួន២នាក់ ជាចំណងដៃផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង