អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា បុរសចំណាស់ម្នាក់ ត្រូវក្រុមគិលានុបដ្ឋាយិកា នៃមន្ទីរពេទ្យមួយកន្លែង បានបណ្ដេញ
ចេញទាំងយប់ដោយគ្នានមេតា ដោយសារតែបុរសនោះ ពុំមានលុយគ្រប់គ្រាន់ សម្រាបព្យា
បាលជម្ងឺ។

រឿងរ៉ាវដែលគ្នានភាពមេតានេះ បានកើតឡើង ក្នុងមន្ទីរពេទ្យមួយកន្លែងឈ្មោះ West Wales
General Hospital នៅទីក្រុង Carmrthen ប៉ែកខាងលិចប្រទេសវ៉ែល ចក្រភពអង់គ្លេស។
លោក Peter Rees មានវ័យ ៦២ឆ្នាំ បាននិយាយថា បន្ទាប់ពីក្រុមគ្រូពេទ្យ ពិនិត្យឃើញថា
គាត់មានជម្ងឺឈឺទ្រូង គេក៏អោយគាត់សម្រាក ក្នុងមន្ទីរពេទ្យសិន។ ៣ ឬ ៤ថ្ងៃក្រោយមក
ដោយសារខ្វះខាតថវិការខ្លះ កូនរបស់គាត់ ក៏បានធ្វើដំណើរមកផ្ទះសិន ពោលគឺបន្សល់ទុក
តែគាត់ម្នាក់ឯង។

មន្ទីរពេទ្យ ទីក្រុង Camarthen

លោក Peter បានបន្ដថា ក្នុងថ្ងៃកើតហេតុនោះ ក្រុមគ្រូពេទ្យ (គិលានុបដ្ឋាយិកា) បានអោយ
គាត់ចេញតែម្ដង ពោលគឺ ក្នុងអំឡុងពេលម៉ោង ២: ០០ ជិតភ្លឺ។ គេបានប្រាប់គាត់ថា អ្នកត្រូវ
តែចេញពីមន្ទីរពេទ្យនេះជាបន្ទាន់ ទោះបីជាអ្នកត្រូវដើរក្នុងផ្លូវងងឹត និងឆ្ងាយក៏ដោយ គឺគ្នាន
រថយន្ដពេទ្យជូនអ្នកទៅទេ។ គា្រន់តែលឺសម្ដីបែបនេះ គាត់បានដើរចេញភ្លាម។

គួរបញ្ចាក់ផងដែរថា មន្ទីរពេទ្យនៃក្រុង Camarthen ទៅកាន់ផ្ទះរបស់គាត់ នៅ Lianrwda គឺ
មានចម្ងាយផ្លូវរហូតដល់ ៥១.៥ គីឡូម៉ែត្រឯណ្ណោះ។ ជាមួយនឹង ដងផ្លូវឆ្ងាយងងឹត និងមេឃ
ត្រជាក់ខ្លាំង លោក Peter ត្រូវអស់កម្លាំងយ៉ាងខ្លាំង តែជាសំណាងល្អ ពេលដើរបានពាក់
កណ្ដាលផ្លូវ គាត់ ក៏បានជួបរថយន្ដប៉ូលីល ហើយប៉ូលីស ក៏ជូនគាត់ដល់ផ្ទះដោយសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ គេនូវមិនទាន់ដឹង ប្រធានពេទ្យ ចាត់ការក្រុមពេទ្យនោះយ៉ាងណាទេ។
អ្នកយល់យ៉ាងចំពោះទង្វើរបស់ក្រុមគ្រូពេទ្យខាងលើ?

ដោយ៖ នារី
ប្រភព៖ dailymail