ថ្មីៗនេះ Miley Cyrus បានធ្វើអោយ មានការភ្ញាក់ផ្អើល ជាខ្លាំងជាមួយ និងការសំដែង Concert ទី ១ របស់នាង ដែលមានឈ្មោះថា Bangerz ។ ជាមួយនិង Bangerz Tour នេះនាង បានសំដែងកាយ វិការប្លែកៗ រួមជាមួយនិង សំលៀកបំពាក់ ដ៏សិចស៊ី មើលមិនចូល ភ្នែកសោះ អោយទស្សនិកជន ទស្សនា ។

ដោយសារតែ រឿងប្លែកទាំងនោះហើយ ទើបធ្វើអោយ អាណាព្យាបាល របស់ក្មេងៗ និងយុវវ័យជា ច្រើនបាន ស្នើរសុំអោយ មានការអន្តរាគម លុបកម្មវិធី សំដែងរបស់ នាងចោលទៅ ។ ងាកមកនាង វិញ Miley Cyrus បានឆ្លើយតប មកវិញយ៉ាង ស្រួលថា ៖ ខ្ញុំចង់អោយ ការសំដែងរបស់ ខ្ញុំមានគុណ ភាពខ្ពស់ ហើយខ្ញុំប៉ងប្រាថ្នាថា ការសំដែងនេះ ដូចជាការបង្ហាញ សិល្បៈមួយ ដែលល្អ ហើយខ្ញុំគិត ថាការធ្វើរឿង ប្លែកៗរបស់ខ្ញុំ ក៏អាចក្លាយជា មេរៀននិង ចំណេះដឹងផ្នែក សិល្បៈខ្លះៗ ឲ្យទៅក្មេងៗ និងយុវជនយុវនារី ផងដែរដែល បានចូលទស្សនា Concert ។ នាងបន្តថា តារាស្រីៗ ជាច្រើនធ្វើ រឿងធម្មតាៗ អញ្ចឹងនាងក៏ចង់ ធ្វើរឿងប្លែកៗ នេះម្តងទៅមើល ។

អាណាព្យាបាល ជាច្រើន បានបញ្ចេញមតិ រិះគន់ យ៉ាងចាស់ដៃ តើទស្សនិកជន គិតថា ការសំដែងបែ្លកៗបែប Miley Cyrus នេះពិតជា មានបង្កប់ការ អប់រំនិង ចំណេះដឹងមែនឬ?

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14