ភ្នំពេញៈ តារាសម្តែងដែលមានកំពុង តែមានប្រជាប្រិយលេចធ្លា ដោយសារមានសម្រស់ដើមទ្រូងធំមូលក្លំ កញ្ញា សេង សូណា នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» នៃស្ថានីយ៍វិទ្យុដើម អម្ពិល អេហ្វអឹម 93. 75 មេហ្គា ហឺត នៅថ្ងៃ សុក្រនេះ។

ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២ និង ១០នាទី រហូតដល់ម៉ោង៣ រសៀល នៅក្នុងកម្មវិធី រៀងរាល់សប្តាហ៍ មានការ អញ្ជើញចូលរួម ពីសិល្បករ និង សិល្បការិនី ដែលមានឈ្មោះ បោះសំឡេង នៅក្នុង ប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នៅសប្តាហ៍នេះ តារាស្រីរូបស្រស់ដែលនិយម ជាមួយការតុបតែងខ្លួន ជានារីសិចស៊ីបញ្ចេញសាច់កញ្ញា សូណា ចូលរួមបកស្រាយទាក់ទង ការរីកចម្រើន ក្នុងអាជីពសិល្បៈរបស់នាង នៅ ក្នុងឆ្នាំថ្មីនេះនាង មានអ្វីថ្មីៗហើយមានការមមាញឹកយ៉ាងណាខ្លះ ជាមួយការងារ សិល្បៈ និងជីវិតឯកជនរបស់នាង ។ ហើយប្រិយមិត្តក៏អាចទូរស័ព្ទ ចូលរួម ក្នុង កម្មវិធី ដើម្បីសាកសួរពីព័ត៌មាន ផ្ទាល់ខ្លួនរបស់នាង ក៏ដូចជា ជជែកកម្សាន្តជាមួយ តារាស្រីស្រស់រូបនេះ បានដោយប្រិយមិត្ត អាចសាកសួរទាក់ទងទៅ និងបទ ពិសោធន៍ការតស៊ូទម្រាំ មានឈ្មោះបោះសំឡេង ដូចសព្វថ្ងៃបានដូចគ្នា ដោយគ្រាន់តែទូរស័ព្ទមកតាមប្រព័ន្ធទូរស័ព្ទចំនួន៤ខ្សែគឺលេខ 010 673 385, 088 863 633 8, 092 27 26 50 ,015 595 435 ។

នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល អាចដំណើរ ការបានក្នុងនោះ ក៏មានការឧបត្ថម្ភពីខាងផលិតកម្ម HD Production ដែលពេលនេះ ខាងផលិតកម្ម បានផ្តល់ឱកាសទៅ ដល់យុវជន យុវនារី ចង់ក្លាយជា តារាចម្រៀង តារាសម្តែង អ្នកនិពន្ធ ដឹកនាំការសម្តែង ក្នុងផលិតកម្ម ដោយខាងផលិតកម្មត្រូវការ តែ២០ នាក់ តែប៉ុណ្ណោះ ។ បើសិនជាប្រិយមិត្តទស្សនិកជន មាន ចំណាប់អារម្មណ៍ អាចទំនាក់ ទំនង ខាងផលិតកម្មបានតាមប្រព័ន្ធទូរស័ព្ទ 088 49 64395 , 098 38 64 49។

ដូច្នេះដើម្បីចង់ដឹងថា ការបកស្រាយ របស់តារាកិត្តិយសយ៉ាងនោះ ប្រិយមិត្តក៏អាច បើកស្តាប់កម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” តាមរយៈគេហទំព័រ http://lookingtoday.com/ ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Live Radio ឫក៏រង់ចាំទស្សនាឃ្លីបវីដេអូ ក្នុងការសម្ភាសន៍តាមរយៈ DAP TV Online បានផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល