CamNews

បង្ក្រាប និងចាប់ខ្លួន មុខសញ្ញាចែក ចាយថ្នាំញៀន ១០នាក់ នៅប្លុកភូមិត្រពាំង ឈូក

ភ្នំពេញ ៖ មុខសញ្ញា ផ្ដល់ទីតាំង និង ចែកចាយ ប្រើប្រាស់ថ្នាំញៀនចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ធ្វើ ការចាប់ខ្លួនជាបន្ដបន្ទាប់ កាលពីរសៀលថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឱ្យដឹងថា មុខសញ្ញាទាំងនេះ ត្រូវបានកម្លាំងនគរបាលរបស់លោក ធ្វើការ ស្រាវជ្រាវ ហើយចុះទៅបង្ក្រាប និងចាប់ខ្លួន ខណៈដែលពួកគេកំពុងប្រមូលផ្ដុំគ្នានៅ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

គួរបញ្ជាក់ថា នៅក្នុងភូមិត្រញំងឈូក មុខសញ្ញាគ្រឿងញៀន ទាំងការផ្ដល់ទីតាំង ចែកចាយ និងប្រើប្រាស់ជាច្រើននាក់តែង តែត្រូវបានចាប់ខ្លួន ជាបន្ដបន្ទាប់ ប៉ុន្ដែមិន អស់នោះឡើយ ហើយមុខសញ្ញាគ្រឿង ញៀនទាំងនេះ តែងតែយកតំបន់ខាងលើជា ទិសដៅ ធ្វើសកម្មភាពចែកចាយ និងប្រើ ប្រាស់ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌសែន សុខ បានឱ្យដឹងថា ជនសង្ស័យទាំង១០នាក់ រួមមានទី១ ឈ្មោះ ម៉ៅ សុខចាន់ធារ៉ា អាយុ ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ លេខ ៣៤៨ ផ្លូវលេខ ២៧ សង្កាត់អូឡាំពិក ខណ្ឌចំការមន ទី២ ឈ្មោះ ឈឹម សុផុន អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣ ឈ្មោះ លី ស្រៀន អាយុ ១៨ឆ្នាំ មុខ របរ ជាសិស្ស ស្នាក់នៅភូមិសង្កាត់កើត ហេតុខាងលើ ទី៤ ឈ្មោះ វង្ស សុពេជ្រ អាយុ ២២ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ ចំណុចកើតហេតុខាងលើ ទី៥ ឈ្មោះ ម៉ៅ សុជាតិ អាយុ ២៣ឆ្នាំ មុខរបរ កម្មករស្នាក់ នៅចំណុចកើតហេតុខាងលើ ទី៦ ឈ្មោះ ឃឹម សុបញ្ញារ័ត្ន អាយុ ២៤ឆ្នាំ មុខរបរ រត់ តុ ស្នាក់នៅចំណុចកើតហេតុខាងលើ ទី៧ ឈ្មោះ អ៊ី ស៊ាវហ្វុង អាយុ ១៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ ទី៨ ឈ្មោះ ចាន់ ចិន្ដា អាយុ ៣២ឆ្នាំ មុខ របរ កម្មករ ស្នាក់នៅភូមិទួលត្នោត ឃុំទួល ត្នោត ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ទី៩ ឈ្មោះ រ័ត្ន សុខឧត្ដម អាយុ ៣២ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ និងទី១០ ឈ្មោះ ឃុន ចាន់នី អាយុ១៩ឆ្នាំ មុខរបរ ជាសិស្សស្នាក់នៅភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅកាន់តុលាការចាត់ការតាម ផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល