CamNews

ធ្លាក់ឧទ្ធម្ភាគចក្រ កណ្តាលក្រុង ក្នុងសង្កាត់ Gangnam សម្លាប់អ្នកបើកបរ ពីរនាក់

ព័ត៌មានអន្តរជាតិ    ៖  បើតាមការអោយដឹងពីមន្រ្តីសង្គ្រោះបន្ទាន់ អោយដឹងថា យ៉ាងហោច
ណាស់ បុរសពីរនាក់ដែលត្រូវជាអ្នកបើកឧទ្ធម្ភាគចក្រនោះបានស្លាប់បាត់បង់ជីវិត ក្រោយពី
ជួបនឹងឧបទ្ទេវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ  កាលពីចុងសប្តាហ៍កន្លងទៅនេះ  នៅឯតំបន់ទីប្រជុំ
ជននាសង្កាត់ Gangnam ប្រទេសកូរ៉េខាងត្បូង ។

បន្ថែមពីលើនេះ ទីភ្នាក់ងារគ្រប់គ្រង និងសង្គ្រោះបន្ទាន់ថ្នាក់ជាតិ បានអះអាងបន្ថែមអោយ
ដឹងថា  ឧទ្ធម្ភាគចក្រឯកជនមួយនេះ  បានបើកធ្លាក់កាលពីថ្ងៃសុក្រ  ចុងសប្តាហ៍កន្លងទៅ
ពោលគឺ បើកទៅបុកសំណង់អាគារខ្ពស់ជាច្រើនដែលនៅជិតនឹងសំណង់អាគារមានកំពស់
ខ្ពស់ជាង ៣០ ជាន់មួយកន្លែង មុននឹងធ្លាក់ចុះមកដី   ។   លើសពីនេះ ប្រភពសារព័ត៌មាន
ដដែលបន្ថែ​មអោយដឹងថាមូលហេតុដែលនាំអោយកើតមានឡើងនូវគ្រោះថ្នាក់ដ៏កម្រមួយ
នេះ ទំនងជាមកពីការចុះអ័ព្ទខ្លាំង តែទោះជាយ៉ាងណា  វាគ្រាន់តែជាការអះអាង ជំហានដំ
បូងតែប៉ុណ្ណោះ ពោលគឺ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

យ៉ាងណាមិញ បុរសជាអ្នកបើកបរម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុគ្គលិកបម្រើ
ការ ជាអ្នកបើកឧទ្ធម្ភាគចក្រ អោយក្រុមហ៊ុន LG Electronics ។ ផ្ទុយទៅវិញបើតាមសេចក្តី
រាយការណ៍អោយដឹងថា     ឧទ្ធម្ភាគចក្រមួយនេះ  បានហោះចូលមកសង្កាត់មួយនេះ  ក្នុង
គោលបំណងមកយក នាយកប្រតិបត្តិក្រុមហ៊ុន  LG ហោះធ្វើដំណើរទស្សនកិច្ចធុរកិច្ចទៅ
ក្រុង Jeonju នាភាគខាងត្បូងប្រទេស តែជាអកុសលបានជួបនឹងឧបទ្ទេវហេតុ ដ៏កម្រធ្លាក់
ចុះនៅកណ្តាលក្រុងនេះតែម្តង។ មិនមានរបាយការណ៍ថាមានក្រុមមនុស្សជាប្រជាពលរដ្ឋ
រស់នៅក្នុងសង្កាត់មួយនេះ ទទួលរងរបួស ឬក៏ស្លាប់នោះទេ៕

<object width="438" height="375" data="http://www.youtube.com/v/Nmdlmz77NlQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Nmdlmz77NlQ&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera