ព័ត៌មានអន្តរជាតិ ៖ ប្រជុំរូបភាព នៃយន្តហោះបើកធ្លាក់ផ្លូវ ត្រូវបានគេចែក រំលែក ល្បីពេញបណ្តាញ សង្គម ក្រោយយន្តហោះមួយគ្រឿងខាងក្រោមនេះ បើករអិលធ្លាក់ផ្លូវ នៅ ឯអាកាសយានដ្ឋានអន្តរ ជាតិ Fuzhou Changle International Airport ប្រទេសចិន ។

យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក អោយដឹង ថា យន្តហោះមួយគ្រឿង នេះបានបើកធ្លាក់ផ្លូវរថ បន្ទាប់ពីមានបញ្ហាដោយសារតែ ផ្ទុះកង់ ជា ហេតុ ធ្វើអោយ យន្តហោះជើង ហោះហើរ JR1529 មិនអាចធ្វើដំណើរបន្តទៅមុខបាន ។ ភ្លាមៗ ក្រុមការងារ ពន្លត់អគ្គីភ័យក្នុងស្រុក ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ក្នុងគោលបំណង រក្សាសុវត្ថិភាព យន្តហោះនិងអ្នកដំណើរ មួយចំនួន ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ផ្លូវរថ យន្តហោះ ប្រចាំអាកាសយានដ្ឋានមួយនេះ បានបិទជាបណ្តោះអាសន្ន ជាហេតុ បណ្តាលអោយ ជើងហោះហើរ យន្តហោះ ៣ ផ្សេងទៀត បង្វែរ ការចុះចតនៅអាកាសយានដ្ឋាន Xiamen មានវត្តមាននៅក្បែរនោះ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស