បើតាមប្រភពសារព័ត៌មានដ៏ BBC ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយ
ដឹងឯតទគ្គកម្មពិភពលោកថ្មី ក្នុងការប្រគំលេងភ្លេងដោយប្រើហ្គីតា គឺត្រូវបានបំបែកបាន
ដោយប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា ឯតទគ្គកម្មពិភពលោកថ្មីនេះ ត្រូវបានបំបែកបានដោយមានការប្រមូលផ្តុំទៅ
ដោយអ្នកលេងហ្គីតាច្រើនជាង 2,000 នាក់នៅក្នុងទីក្រុងដ៏ធំទី 2 របស់ជប៉ុនគឺទីក្រុង Yokohama។
បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថា ការប្រគំវង់ភ្លេងក្នុងគោលបំណង
បំបែកឯតទគ្គកម្មពិភពលោកថ្មីនេះ ក៏ត្រូវបានពិនិត្យដោយផ្ទាល់ពីគណៈកម្មាធិការផ្លូវការមកពីស្ថា
ប័នឯតទគ្គកម្មពិភពលោក (Guinness World Records) ។

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ ដើម្បីបំ
បែកឯតទគ្គកម្មពិភពលោកថ្មីនេះបាន ពួកគេបានលើកយកបទដែលមានឈ្មោះថា "Aloha Mahalo
A Hui Ho" ដែលជាស្នាដៃនិពន្ធរបស់អតីតកីឡាករ sumo ។

ពួកគេបានធ្វើវាទៅបាន ដោយមានការប្រមូលផ្តុំក្នុងការប្រគំតន្រ្តីដោយប្រើហ្គីតានោះ ក្នុងអំឡុងឧ
កាសបុណ្យប្រពៃណីរបស់ជប៉ុន "Ukulele Picnic Week" ។ គួររំឮកផងដែរថា ឯតទគ្គកម្មពិភព
លោកដូចគ្នានេះពោលគឺការប្រមូលផ្តុំគ្នាអោយបានច្រើនក្នុងការប្រគំភ្លេងដោយប្រើហ្គីតា ត្រូវបាន
បំបែកបានកាលពីឆ្នាំកន្លងទៅ ក្នុងខែ សីហា នៅក្នុងប្រទេស Sweden ខណៈពេលដែលមានអ្នក
ចូលរួមប្រគំដល់ទៅ1,547 នាក់៕

ដោយ ៖ មង្គល
ប្រភព ៖ BBC