ភ្នំពេញ៖ គ្រាន់តែចូល ដល់ឆ្នាំថ្មី ភ្លាម តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីម៉ា ហាក់ដូចជា មានរាសី មិនសូវល្អសោះ ព្រោះថានាង បានទទួល រងព្រនង់ នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ ទស្សនិក ជនជាច្រើន ដោយវាយ ប្រហារចំៗថា រូបរាង និងកម្ពស់របស់នាង មិនសមជា តារាបង្ហាញម៉ូដ ទាល់តែសោះ ប៉ុន្តែដោយសារ មានខ្នងបង្អែកក្រាស ទើប ឌួង ហ្សូរីម៉ា អាចឈរជើង ក្រុមម៉ូដែល បានដល់សព្វថ្ងៃ។

តារាស្រី កំពុងតែស្រវ៉ា ប្រជាប្រិយភាព ក្នុងអាជីពជាពិធីការិនី កញ្ញា ឌួង ហ្សូរីម៉ា ទន្ទឹមនឹងការងារ កំពុងតែចាប់ផ្តើម មានទីផ្សារជាបណ្តើរៗនោះ ស្រាប់តែថ្មីៗនេះ នាងបែរជាត្រូវបាន ទស្សនិកជនជាច្រើន ដែលនិយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើការរិះគន់ មិនសំចៃមាត់ ដោយនៅក្នុងនោះ មានការរិះគន់ធ្ងន់ៗ ដោយអ្នកខ្លះ សរសេរថា “នាងមិនសម ជាតារាបង្ហាញម៉ូដ អ្នកខ្លះទៀតនិយាយថា នាងចូលសិល្បៈ ដោយ ការប្រើខ្សែ (តាមបងស្រី) រូបរាងអាក្រក់ សមត្ថភាពអន់ និងមានការវាយឫកជាដើម” ។

តាមរយៈការបញ្ចេញ ប្រតិកម្មមិនពេញ ចិត្តទៅលើតារាស្រី ឌួង ហ្សូរីម៉ា ប្រៀបដូចជាព្រនង់មួយ ដែលបានវាយប្រហារ នាងស្ទើរតែងើបមុខ លែងរួចទៅហើយ ព្រោះថា រាល់ Comment នីមួយៗ ហាក់មានចេតនា ចង់ធ្វើឲ្យនាងបាត់បង់ ប្រជាប្រិយភាព និងជាន់ពន្លិចនាង ឲ្យងើបមុខ លែងរួចតែម្តង។

ពាក់ព័ន្ធនឹងការបញ្ចេញ សាររិះគន់យ៉ាងចាស់ដៃ ទៅលើតារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Cambodia Super Model កញ្ញា ឌួង ហ្សូរីម៉ា នេះគេហទំព័រ LookingTODAY មិនអាចទាក់ទងនាង ដើម្បីឲ្យនាងបកស្រាយបានទេ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល