ប្រភពពីគេហទំព័រ SamMobile បានឲ្យដឹងថា, Samsung នឹងធ្វើការបង្ហាញណែនាំ Galaxy S IV
(លេខកូដ GT-I9500) នៅថ្ងៃទី 15/3 គឺមិនមែនថ្ងៃទី 22/3 ដូចដែលព័ត៌មានចចាមអារាមបានចុះ
ផ្សាយកាលពីលើកមុនឡើយ។

ប្រភពដដែលបានឲ្យដឹងថា ស្មាតហ្វូននឹងដាក់លក់ដំបូងគេនៅតាមបណ្តាប្រទេសមួយចំនួន ប៉ែក
អឺរ៉ុប នៅដើមខែមេសា រហូតដល់ចុងខែ អ្នកប្រើទាំងអស់ទាំងនៅអឺរ៉ុប និងអាស៊ី អាចធ្វើការទិញ
S IV បានហើយ។ ប្រហែលជាដល់ខែឧសភា រឺមិថុនា ស្មាតហ្វូននេះ នឹងមានលក់នៅអាមេរិច
អូស្រ្តាលី និងអាហ្រិច។ វាមានពីរពណ៌សំរាប់ធ្វើការជ្រើសរើស គឺពណ៌ស និងខ្មៅ។

ក្រៅពីនេះ បើតាមព័ត៌មានចចាមអារាមដែលបានលេចលឺកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា
S IV នឹងត្រូវបំពាក់នូវ CPU Exynos 5 Octa 8x ល្បឿន 1,8GHz, GPU Mali-T658 8x, RAM
2 GB, អេក្រង់ Super AMOLED+ 4,99" inch កំរិតពន្លឺ Full-HD។ កាមេរ៉ាក្រោយមានទំហំ 13MP,
កាមេរ៉ាមុខ 2MP, ថ្ម 3100 mAh, មាន Support NFC, 4G LTE និងអាចសាកថ្មអត់ខ្សែបាន។ បើ
តាមការស្មានទុក Galaxy S IV នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean ពេលដាក់
លក់៕

ដោយ៖ សិលា
ប្រភព៖ TTE