CamNews

គណនី​ Facebook ឬ Google របស់​អ្នក មាន​តម្លៃ​ប៉ុន្មាន​?

​ក្រុម​ហ៊ុន​កំចាត់​មេរោគ​ AVG ទើប​បាន​ប្រកាស​ ឧទ្ទេស​នាម PrivacyFix ដែល​ជា​កម្មវិធីមួយ
អនុញ្ញាត​ឱ្យ​អ្នកដឹង​ថា គណនី​របស់​អ្នក មាន​តម្លៃ​ប៉ុន្មាន​ សម្រាប់​ Facebook, LinkedIn និង
Google ។

បន្ទាប់​ពី​ដំឡើង អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​គណនី​ Facebook របស់​ខ្លួន ​ពេល​នោះ PrivacyFix
នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ស្ទង់ និង​វាយ​តម្លៃ​គណនី​របស់​អ្នក​។

តម្លៃ​របស់​អ្នក​ នៅ​លើ​ Facebook ត្រូវ​បាន​គន់​គូរ​តាម​រយៈ​បណ្ដា​ព័ត៌មាន​ជា​សាធារណៈ​របស់​
អ្នក នៅ​លើ​បណ្ដាញ​សង្គម​នេះ រួម​នឹង​ប្រទេស ភេទ និង​ភាព​ញឹក​ញាប់​​នៃ​ការ​​ចូល​ទៅ​ប្រើ​ប្រាស់​​
Facebook (រាប់​ទាំង ចំនួន​មិត្ត ចំនួន​ចុច​ likes និង​ចំនួន post ។ល។) ហើយ​នៅ​ពេល​មាន​ទិន្ន
​ន័យ​ទាំង​នេះ PrivacyFix នឹង​អាច​ដឹង​នូវ​ចំនួន​ទឹក​ប្រាក់ ដែល​ Facebook រក​បាន​​ក្នុង​មួយ​ឆ្នាំ​ៗ
ពី​គណនី​របស់​អ្នក​។

ក៏​ប៉ុន្ដែ គណនី​​ដែល​មាន​ស្ថាន​ភាព​ដូច​គ្នា តែ​នៅ​ក្នុង​តំបន់​ខុស​គ្នា វា​ក៏​មាន​តម្លៃ​មិន​ដូច​គ្នា​ ព្រោះ​
វា​ទាក់​ទិន​នឹង​​ការ​រក​ប្រាក់​របស់ Facebook ។ បណ្ដា​គណនី​ដែល​នៅ​អាស៊ី គឺ​មាន​តម្លៃ​ស្មើ​នឹង
​ ២០% ធៀប​នឹង​គណនី​នៅ​អាមេរិក និង ៤០% ធៀប​នឹង​គណនី​នៅ​អឺរ៉ុប​។

សម្រាប់​ Google កម្មវិធី PrivacyFix នឹង​វាយ​តម្លៃបាន ដោយ​យោង​ទៅ​លើ​ចំនួន​ដង ដែល​អ្នក​
បាន​ស្វែង​រក​ ឬ​ប្រើ​ប្រាស់ Google ​ក្នុង​រយៈ​ពេល ៦០​ថ្ងៃ​ចុង​ក្រោយ និង​ធ្វើ​ការ​ប្រៀប​ធៀប ដើម្បី​
គិត​ឱ្យ​ដឹង​ថា ក្នុង​ការ​ស្វែង​រក​មួយ​លើក​ៗ​របស់​អ្នក មាន​តម្លៃ​ប៉ុន្មាន ចំពោះ​ Google ។

ទន្ទឹម​នឹង​ការ​វាយ​តម្លៃ​លើ​គណនី មុខ​ងារ​ដ៏​អស្ចារ្យ​​មួយ​ទៀត​របស់​ PrivacyFix គឺ​ផ្ដល់​ភាព​ងាយ​
ស្រួល​ ទាក់​ទិន​នឹង​បញ្ហា​ការ​ពារ​សុវត្ថិ​ភាព​ ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ទិន្ន​ន័យ​ណា​ខ្លះ
​ដែល​ខ្លួន​កំពុង​ចែក​រំលែក​នៅ​លើ​ Facebook ហើយ​វា​ផ្ដល់​នូវ​ឧបករណ៍​ដែល​អាច​គ្រប់​គ្រង​ទិន្ន​
ន័យ​ទាំង​នេះ ​បាន​ល្អ​។​ ប្រការ​នេះ មាន​សារ​ប្រយោជន៍​ខ្លាំង នៅ​ពេល​អ្នក​មិន​ចង់​ឱ្យ​​បណ្ដា​
កម្មវិធី ​ចេះ​តែ​ផ្ញើ​ការ​ប្រកាស​ដល់​អ្នក​។ ជាមួយ​នឹង​កម្មវិធី​ដែល​មិន​ប្រើ​ប្រាស់​យូរ​ឆ្នាំ ប៉ុន្ដែ​វា​ចេះ​
តែ​ផ្ញើ​ប្រកាស​មក​រំខាន អ្នក​ប្រើ​ប្រាស់​ក៏​អាច​បំបាត់​វា​ចោល​ដោយ​ងាយ​ស្រួល​។

ក្រៅ​ពី​នេះ PrivacyFix ថែម​ទាំង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​ថា ក្រុម​ហ៊ុន​ណា​ខ្លះ​ ដែល​កំពុង​
តាម​ដាន​អ្នក ហើយ​ PrivacyFix នឹង​ជួយ​ឱ្យ​អ្នក​ ទប់​ស្កាត់​បញ្ហា​នេះ​៕

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Arstechnica/AVG