CamNews

មាន សូនីតា រលីងរលោង ទឹកភ្នែក ជាមួយក្មេងកំព្រា ក្នុងថ្ងៃ​ ខួបកំណើត

ភ្នំពេញៈ ជាទូទៅសម្រាប់ អ្នកសិល្បៈគ្រប់រូប នៅពេលមានកម្មវិធី ខួបកំណើត ឬកម្មវិធីជប់លៀងអ្វីមួយ គឺពួកគេរមែងតែងរៀបចំ កម្មវិធីជាលក្ខណៈធំដុំ នៅសណ្ឋាគារ លំដាប់ផ្កាយ ចាយលុយរាប់ម៉ឺនដុល្លារ ដើម្បីបំពេញមុខមាត់សម ជាអ្នកសិល្បៈល្បី ។ ដោយឡែក តារាសម្តែងស្រីស្រស់ កញ្ញា មាន សូនីតា វិញបែរជា សម្រេចចិត្តរៀបចំ កម្មវិធីជប់លៀង ខួបកំណើតរបស់ខ្លួន នៅក្នុងមណ្ឌលកុមារកំព្រា ស្ទឹងមានជ័យ ដែលជាអតីតកន្លែង ចាក់សំរាម ផ្ទុយពីអ្នកសិល្បៈដទៃ ទៅវិញ គួរឲ្យសរសើរ។

ជួបជាមួយគេហទំព័រ LookingTODAY ដោយផ្ទាល់ នៅអង្គការលើកស្ទួយប្រជាពលរដ្ឋ កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញនេះ តារាសម្តែងស្រី មានភាពលេចធ្លោខ្លាំង តាមរយៈការសម្តែង រឿង “Love 9” កញ្ញា មាន សូនីតា បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ នេះ គឺជាថ្ងៃកំណើត របស់នាង ប៉ុន្តែនាង មិនបានរៀបចំ កម្មវិធីធំដុំ នៅសណ្ឋាគារ ឬចាយលុយច្រើន ពាន់ដុល្លារអ្វីទេ ពោលនាងគ្រាន់តែរៀបចំ កម្មវិធីធម្មតាៗ ជួបជុំអ្នកសិល្បៈជិតដិត និងរៀបចំពិធីជប់លៀងផ្តល់ក្តីស្រឡាញ់ ឲ្យក្មេងកំព្រាបានសប្បាយជុំគ្នាគឺធ្វើឲ្យនាងសប្បាយ និងមានក្តីសុខណាស់ ។

មាន សូនីតា ជារឿយៗ តែងតែឆក់បានតំណែងតួឯក បានប្រាប់ឲ្យដឹងបន្តទៀតថា "តាមពិតទៅ ខ្ញុំមិនចង់រៀបចំពិធី ជប់លៀងធំដុំទេ ខ្ញុំមិនចង់ ចាយលុយច្រើន មិនចង់រៀបចំធំដុំ អញ្ជើញភ្ញៀវច្រើន ព្រោះខ្ញុំខ្លាចថា ការដែលមាន វត្តមានភ្ញៀវចូលរួមច្រើន ខ្ញុំមិនអាចទទួលភ្ញៀវ បានដិតដល់ ធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត ប៉ុន្តែទោះយ៉ាងណា ថ្ងៃខួបកំណើតខ្ញុំឆ្នាំនេះ គឺមានក្តីសុខណាស់ ដោយសារខ្ញុំ បានផ្តល់ក្តីស្រឡាញ់ ទៅឲ្យក្មេងកំព្រា ខ្ញុំសប្បាយចិត្ត នៅពេលឃើញ ក្មេងកំព្រាទាំងអស់ មានក្តីសុខសប្បាយចិត្ត " ។

កញ្ញា មាន សូនីតា បានរំឭកពីអតីតកាលកំសត់កម្រ ជាមួយក្មេងកំព្រា នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ ទាំងសំឡេងអួលដើមករ ទឹកភ្នែករលីងរលោងថា កាលពីឆ្នាំ២០០៥ ក្នុងកំឡុងពេលដែលនាង មកធ្វើការនៅទីនេះដំបូង នាងឃើញក្មេងកំព្រាទាំងអស់ រស់នៅយ៉ាងពិបាកវេទនា ខ្លាំងណាស់ សូម្បីតែទឹកងូត ក៏ត្រូវទិញគេដែរ ហើយសម្លៀកបំពាក់ ក៏ធំក្លិនមិនល្អ ញុំាបាយ ក៏ត្រូវចងមុងទៀត ។

នាងឃើញក្មេងៗទាំងអស់ រស់នៅយ៉ាងលំបាកវេទនា ខ្លាំងណាស់ ប៉ុន្តែនៅពេលនេះ ក្មេងកំព្រាទាំងអស់ បានរស់នៅសុខស្រួលជាងមុន ។ ដូច្នេះអ្វីដែលនាង អាចធ្វើឲ្យក្មេងៗ មានក្តីសុខ និងផ្តល់ភាពកក់ក្តៅឲ្យពួកគេ ហើយនឹងធ្វើអ្វី តាមលទ្ធភាព ដែលអាចធ្វើទៅបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល