ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យសហជីពលោក ប៉ាវ ស៊ីណា និងលោក អាត់ ធន់ប្រារព្ធទិវាពលកម្មអន្តរ ជាតិ ១ ឧសភា រួមគ្នា នៅលើទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ប៉ុន្តែ មិនអនុញ្ញាតឲ្យមានការ ហែក្បួនជាលក្ខណៈទ្រង់ទ្រាយធំនោះទេ ។

លោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា សាលា រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមសហជីពយកទីតាំង ទីលានប្រជាធិបតេយ្យ ប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ហើយ ប៉ុន្តែចំនួនអ្នកចូលរួមមិនទាន់ មានការអនុញ្ញាតនោះទេ ។ លោកថា " ទីលានប្រជាធិបតេយ្យ មិនបានធ្វើការហាមឃាត់ទេ ប៉ុន្តែ យើងដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីសុំកំណត់ចំនួនអ្នកចូលរួម "។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០១៥នេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនា កម្មករបញ្ជាក់ថា " តាមការចរចាគ្នា ជាមួយសាលាក្រុង យើងបានឯកភាពគ្នាទី១ ជួបជុំនៅលើទីលានប្រជាធិបតេយ្យ តាមចំនួនដែលយើងគ្រោងទុក ចាប់ពី ២.០០០នាក់ ទៅ៣.០០០ នាក់ ។ ហើយសាលាក្រុង មិនអនុញ្ញាតឲ្យយើងដើរក្បួនជាលក្ខណៈទ្រង់ទ្រាយធំទេ" ។

លោក ប៉ាវ ស៊ីណា បន្តថា សាលាក្រុងអនុញ្ញាតឲ្យក្រុមសហជីព យកញ្ញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ គឺចាត់តំណាង ៥រថយន្ត និង ៥ម៉ូតូ ។ សម្រាប់សហជីពលោក ប៉ាវ ស៊ីណា បានទាមទារលក្ខខណ្ឌការងារមួយចំនួន ក្នុងទិវាពលកម្ម អន្តរជាតិរួមមាន ទី១-ដំឡើងប្រាក់ឈ្នូល ជូនកម្មករ និងប្រាក់អត្ថប្រយោជន៍មួយចំនួនទៀត ទី២- ស្នើឲ្យត្រួតពិនិត្យ ឡើងវិញ ច្បាប់ស្ដីពីការគ្រប់គ្រង សហជីពឲ្យមានលក្ខណៈស្តង់ដា ទី៣-លុបបំបាត់កិច្ចសន្យាខ្លី និងទី៤- សុំឲ្យទម្លាក់ បទចោទប្រកាន់ មកលើមេដឹកនាំសហជីព ដែលកំពុងស្ថិតនៅក្រោមបណ្ដឹងរបស់តុលាការ ។

បើតាមលោក ប៉ាវ ស៊ីណា សហជីព ដែលចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ នៅលើទីលានប្រជាធិបតេយ្យ រួមមាន សហជីពរបស់លោក សៀង សម្បត្តិ លោកស្រី ឆេងឡាង លោក វ៉ាសាលី លោក សុទ្ធ សុវណ្ណ និង លោក លីវ ថារិន ។

តាមគម្រោងសហជីព របស់លោក អាត់ ធន់ ក៏ចូលរួមប្រារព្ធទិវានេះ នៅលើទីលានប្រជាធិបតេយ្យផងដែរ ប៉ុន្តែ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមសាកសួរព័ត៌មានបន្ថែម ទៅកាន់លោក អាត់ ធន់ មិនលើកទូរស័ព្ទ ។

ដោយឡែក សម្រាប់ក្រុមប្រឹក្សាជាតិ សហជីពកម្ពុជាដឹកនាំដោយលោក សោម អូន នឹងសហការជាមួយ ក្រសួងការ ងារប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាមទីស្នាក់ការរៀងៗខ្លួន ហើយក៏មានការប្រឡងជ្រើសរើស សម្រស់ កម្មករខ្មែរ សម្រាប់ល្ងាចថ្ងៃទី ១ ឧសភា ។ លោកបន្តថា " ក្រុមរបស់យើង អត់មានធ្វើជាដង្ហែក្បួនទេ យើងធ្វើនៅទី តាំង ឬទីស្នាក់ការរៀងៗខ្លួន ឬនៅតាមរោងចក្រដែលមានលទ្ធភាពធ្វើការងារហ្នឹង"។

លោក សោម អូន បញ្ជាក់ថា នៅក្រសួងការងារ ក៏មានរៀបចំវេទិកាមួយ សម្រាប់សហព័ន្ធសហជីព ក្នុងការសម្ដែងមតិ លើកជាសំណើ និងកង្វល់ផ្សេងៗ ហើយលោកក៏បានអំពាវនាវ ដល់សហជីពឲ្យចូលរួមជាមួយវេទិការនេះ ៕

រូបភាពឯកាសារ

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល