អាឡឺម៉ង់៖ តាមការអោយដឹងពីទស្សនាដ្ដីរថយន្ដ ប្រចាំប្រទេសអាឡឺម៉ង់ បានចុះផ្សាយកាល
ពេលថ្មីៗនេះថា រថយន្ដម៉ាក Ferrari ហាក់បីដូចជាមានភាពសមប្រកបគ្រាន់បើ ជាពិសេស
គឺ រថយន្ដពណ៌ត្នោត តែម្ដង។ ការលក់ដាច់នេះ គឺហាក់បីដូចជា ឃើញថា វាទើបតែកើត
ឡើង មុនបុណ្យសាសនាគ្រឹស្ដ និងជិតបំណាច់ឆ្នាំ ២០១២នេះឯង។

ក្រុមហ៊ុនរថយន្ដរបស់សហរដ្ឋអាមេរិក ដែលប្រចាំក្នុងប្រទេសអាឡឺម៉ង់ បានអោយដឹងថា ជា
មួយនឹងការកែច្នែ នូវកម្លាំងម៉ាស៊ីន ខំា្លងជាងមុន និងការរចនាពណ៌ អោយមានភាពស្រស់
ឆើតឆាយ ជាពិសេស គឺពណ៌ត្នោត បានធ្វើអោយអតិថិជន ជាច្រើនមានការគាំទ្រ ក៏ដូចជា
ការចូលមកទិញរថយន្ដនេះ យកទៅប្រើប្រាស់ផងដែរ។

សម្រាប់អតិថិជន ក្នុងប្រទេសអាឡឺម៉ង់ បាននិយាយថា ដោយសារតែ Ferrari ជារថយន្ដតូច
ល្មម សម្រាប់គ្រួសារ ដូច្នេះគេគួរតែទិញវា។ លើសពីនេះ ដោយសារតែពណ៌ត្នោត ជាពណ៌
ដែលមានការចូលចិត្ដ ចំពោះជនជាតិអាឡឺម៉ង់ ដូច្នេះហើយ ភាគច្រើន គេអាចទិញរថយន្ដ
នេះតាមគ្នា ក៏ថាបាន។ អ្នកខ្លះ គេយល់ថា ពណ៌ត្នោតជា ពណ៌នាំសំណាង ដល់ក្រុមគ្រួសារ
គេ។ អញ្ចឹងហើយ វាសាកសមណាស់ ក្នុងការទិញរថយន្ដនេះ ទៅប្រើប្រាស់។ តម្លៃរថយន្ដ
គឹ ២២៣,៣៦១ អឺរ៉ូ៕

ដោយ៖ នារី
ប្រភព៖ carmagazine