សមាគមន៍វេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានរួមគ្នាចេញនូវបំរាមមួយទៅលើ
ការប្រដាល់ ដែលផ្តោតទៅលើការមានរបួសខួរក្បាលលើអ្នកអាជីពប្រដាល់ និងអ្នកដែលយក
ការប្រដាល់ជាកីឡាកំសាន្ត។

ការសិក្សាទើបតែបានថ្លែងនៅក្នុងសប្តាហ៍នេះ នៅឯអាមេរិក នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំខួបទី៥៩
ស្តីពីប្រព័ន្ធប្រសាទ ដែលបានបង្ហាញថា អ្នកប្រដាល់អាចទទួលរងការកើនឡើងនៃគ្រោះថ្នាក់
របួសខួរក្បាលបាន។

ចំពោះអ្នកប្រដាល់ ប្រព័ន្ធប្រសាទនៅក្នុងខួរក្បាលគឺមិនមានសណ្តាប់ធ្នាប់ ដែលបណ្តាលមកពី
ការធ្វើចលនាដោយសេរីរបស់កោសិកាខួរក្បាល។ ការមិនមានសណ្តាបធ្នាប់នេះ ធ្វើឲ្យមានរំញ័រ
និងសាចដុំខួរក្បាលមានបញ្ហា ដែលយូរទៅនឹងធ្វើឲ្យមានរបួសខួរក្បាលតែម្តង៕

ហេតុដូចនេះ រាល់អ្នកប្រដាល់ទាំងឡាយគួរតែឧស្សាហ៍ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ
អំពីសុខភាពខួរក្បាលរបស់ខ្លួន៕

ដោយ៖ តុលា
ប្រភព៖ life