រមណីយដ្ឋានកោះមូលមានភ្ញៀវទៅទស្សនារាប់ពាន់នាក់មកពីជុំវិញ ពិភពលោក ហើយត្រូវបានរាប់ជាកន្លែង ដែលទាក់ទាញបំផុតក្នុងចំណោមកន្លែង មួយចំនួនរបស់ខេត្តកោះកុង។ រមណីយដ្ឋាននេះមានទីតាំងនៅកន្លែង ដ៏ពិសេសរបស់ខេត្តកោះកុង នៅជិតស្ថានសួគ៌។

កោះកុងត្រូវបានគេស្គាល់ថា "កោះធំបំផុតរបស់ប្រទេសកម្ពុជា" ហើយកោះមូលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកោះកុងដ៏ស្រស់ស្អាត។ ទោះបីជាកោះកុងមានកន្លែងជាច្រើន ដែលមិនទាន់មានឧស្សាហកម្មទេសចរ និងកំពុងរីកចម្រើន ហើយអ្នកនឹងឃើញកន្លែងដ៏ពិសេសៗ ដ៏គួរអោយចាប់អារម្មណ៍របស់ខេត្ត កោះកុង។ រមណីយដ្ឋានកោះមូល (កោះកុងក្រៅ) មានចម្ងាយត្រឹមតែ២៤គីឡូម៉ែត្រពីចំណុចកណ្ដាលក្រុង ហើយអ្នកអាចជួលរថយន្ដមួយដើម្បីទៅទស្សនាកន្លែងដែលគួរអោយស្រលាញ់ នេះ។ នេះគឺជាភាពរុងរឿងរបស់រមណីយដ្ឋានកោះមូល (កោះកុងក្រៅ) ក្នុងខេត្តកោះកុងដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។

ក្រៅពី កន្លែងកន្លែងដ៏ស្រស់ស្អាតនេះ ភ្ញៀវក៏អាចឃើញទឹកជ្រោះ និងចាប់អារម្មណ៍មុនពេលឃើញទឹក ជ្រោះដ៏ស្រស់ស្អាតដែលធ្លាក់ពីកម្ពស់ ២៥ម៉ែត្រ។ ក្រៅពីទឹកជ្រោះ ភ្ញៀវទេសចរក៏អាចឃើញទឹកបាញ់ចេញក្នុងរមណីយដ្ឋានកោះមូល (កោះកុងក្រៅ)។ ក្រៅពីទឹកបាញ់អ្នកនឹងឃើញផ្សោតដែលរីករាយនឹងនៅជិតអ្នក។ នៅពេលដែលអ្នកឈរនៅជិតឆ្នេរសមុទ្រ អ្នកពិតជាមានការភ្ញាក់ផ្អើលដែលឃើញផ្សោតខ្មៅ និងស ដែលមិនខ្លាចមនុស្សប៉ះពាល់។

កូនរបស់អ្នកនឹងរីករាយជាមួយការសម្ដែង របស់ផ្សោតដែលរៀបចំដោយ រមណីយដ្ឋានកោះមូល (កោះ កុងក្រៅ) ខេត្តកោះកុងសម្រាប់ការកម្សាន្ដសប្បាយរបស់ភ្ញៀវ។ ប្រសិនបើអ្នកមានផែនការស្នាក់ នៅមួយរយៈ អ្នកអាចស្នាក់នៅកន្លែងគួរអោយស្រលាញ់ណាមួយនៅជិតឆ្នេរសមុទ្រ។ ការដើរកម្សាន្ដលើឆ្នេរសមុទ្រក្រោមពន្លឺព្រះចន្ទពេលយប់ជាបទពិសោធ មួយ ដែលអ្នកមិនអាចបំភ្លេចបាន៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia