(ភ្នំពេញ)៖ អង្គភាពប្រឆាងអំពើពុករលួយ ហៅកាត់ថា ACU បានបន្តនីតិវិធីសាកសួរមន្រ្តីអាដហុក និងមន្រ្តីសង្គមស៊ិវិលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៦នេះ។

ការបន្តនីតិវិធីសាករបស់ ACU បានធ្វើឡើង ក្រោយពី ACU បានសាកសួរ មន្រ្តីអាដហុក ចំនួនបីនាក់ មិនទាន់បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។

កាលពីថ្ងៃមិ្សលមិញ លោក ឳម យ៉ិនទៀង ប្រធានអង្គភាបប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា មានមន្រ្តីអាដហុក ចំនួន៤នាក់ ចូលបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី២៧ ខែមេសា ក្នុងនោះរួមមាន លោកស្រី ទ្រី ឈួន មេធាវី ចូលបំភ្លឺនៅម៉ោង ៨៖០០ព្រឹក លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ចូលបំភ្លឺនៅម៉ោង៩៖០០ព្រឹក។ ចំណែក លោក យី សុខសាន្ត អនុប្រធានស៊ើបអង្កេតសមាគមអាដហុក ចូលបំភ្លឺនៅម៉ោង ២៖០០រសៀល និងលោក ណៃ វ៉ងដា អនុប្រធានស៊ើបអង្កេត សមាគមអាដហុក ចូលបំភ្លឺនៅម៉ោង៣៖០០រសៀល។

ថ្លែងប្រាប់អង្គភាព Fresh News កាលពីថ្ងៃម្សិលមិញ អ្នកស្រី ធីតា ឃឹះ បានប្រាប់តាមទូរស័ព្ទថា «នៅថ្ងៃនេះ ខ្ញុំនឹងចូលខ្លួន បំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយតាម ការកោះហៅ ដើម្បីមកបំភ្លឺពាក់ព័ន្ធករណីរឿងអាស្រូវ ស្រីមុំ»។

កាលពីពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានធ្វើលិខិតកោះហៅមនុស្ស៨នាក់ ដើម្បីមកបំភ្លឺពាក់ព័ន្ធករណីរឿងអាស្រូវ ស្រីមុំ ក្នុងនោះ មានមន្រ្តីសមាគម អាដហុកចំនួន៥នាក់ផងដែរ រួមមាន៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក, លោកស្រី ទ្រី ឈូនមេធាវី ជាដើម។ ក្រៅពីនោះ ក៏មានការកោះហៅលោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN មកសាកសួរផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី