កំពង់ស្ពឺ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្ដកំពង់ស្ពឺ និងកម្លាំងនគរបាលស្រុកឧដុង្គ បានធ្វើការ
ស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន ក្រុមចោរប្លន់២នាក់ ក្រោយពី ធ្វើសកម្មភាពជិះម៉ូតូ
ប្រដាប់ដោយដំបង ដេញវាយអ្នកជិះម៉ូតូ ប៉ងប្លន់កាលពីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ស្ថិត
នៅក្នុង ភូមិក្បាលដំរី ឃុំភ្នំ តូច ស្រុកឧដុង្គ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុន ពេលកើតហេតុ ខណៈដែលជនរងគ្រោះខឹង វាសនា អាយុ
៣៣ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ កំពុងជិះម៉ូតូម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាក
លេខភ្នំពេញ 1AY-0754 តែម្នាក់ឯង ពេលនោះស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ ប្រដាប់
ដោយដំបងក្នុងដៃជិះ ម៉ូតូដេញវាយចំក្បាលជនរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើល ។ ក្រោយ
ទទួលព័ត៌មានភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដ និងកម្លាំងនគរបាលតាមគោលដៅ បានធ្វើ
ការស្រាវជ្រាវ ហើយឈានតៅដល់ការចាប់ខ្លួនជនសង្ស័យទាំង ២នាក់ រួមមានទី១ ឈ្មោះប្រាក់
ដូរី ហៅ ដូរេ ហៅ សោម សារេ អាយុ ៣៣ឆ្នាំ រស់នៅ ភូមិព្រៃ កន្ទៀច សង្កាត់សុពណ៍ទេព ក្រុង
ច្បារមន ទីកន្លែងដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរ
បាល បានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ ភា អាយុ ៣០ឆ្នាំ នៅស្រុក
អង្គស្នួល ខេត្ដកណ្ដាល ហើយជនសង្ស័យរូបនេះ រស់នៅភូមិក្រាំង លាវ ឃុំសំបូរ ស្រុកសំរោង
ទងខេត្ដកំពង់ ស្ពឺ ។ បច្ចុប្បន្នពួកគេទាំង ២នាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នង ការ
ដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល