ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំ កុល ដាវី បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងតែជោគជ័យខ្លាំង លើអាជីពក្រៅការងារ សិល្បៈជាពិសេស គឺអាជីពបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួន ក្រោយពីបានបោះទុនខ្ទង់ម៉ឺនដុល្លារ បើកហាងថ្មីមួយកន្លែងទៀត នៅម្តុំផ្សារទួលទំពូង ខណៈអាជីពសិល្បៈ ហាក់ពុំសូវលេចមុខច្រើន ដូចពេលមុន។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៤នេះកញ្ញា កុល ដាវី បាននិយាយទាំងអារម្មណ៍ រីករាយឱ្យដឹងថា រាល់ថ្ងៃនេះសម្រាប់វិស័យសិល្បៈ គឺនាងរវល់គួរសម។ ចំណែកឯការរកស៊ី បើកមុខជំនួញ ចូលហ៊ុន ខាងក្រៅ ជាមួយតារាចម្រៀង លោក សុខ រក្សា គឺជោគជ័យច្រើន។
តារាសម្តែង កុល ដាវី បាននិយាយបន្តថា "មានអីរវល់តើបង …! តែឥឡូវនេះមួយៗ ខ្ញុំមិនសូវទទួលទេ ព្រោះពុំសូវមានពេលទំនេរ ដោយសារជាប់ដៃមើលការ ខុសត្រូវការងារមុខជំនួញ បើកហាងផ្ទាល់ខ្លួន ជាមួយបង រក្សា។ ម្យ៉ាងទៀតពេលនេះ មុខជំនួញ ក៏កំពុងតែជោគជ័យ ដើរទៅមុខ ដូច្នេះទើបខ្ញុំមានការរយាលពីសិល្បៈបន្តិច..!"។

កញ្ញា កុល ដាវី បានឱ្យដឹងទៀតថា "ខ្ញុំមានហ៊ុងស៊ុយ តែជាមួយបង សុខ រក្សា ទាំងការចូលហ៊ុនបើកមុខជំនួញ រកស៊ី និងចេញទៅសម្តែង ក្រៅប្រទេស។ ដូចជាពេលនេះអ៊ីចឹង ការបើកជំនួញ ក៏កំពុងតែដំណើរការដើរទៅមុខ ហើយក៏មានអ្នក ស្ព័នស័រ(អ្នកធានា) នៅអូស្ត្រាលី បានទាក់ទងហៅចេញទៅសម្តែង ជាមួយ បង រក្សា ទៀត ប៉ុន្តែខ្ញុំមិនទាន់ឆ្លើយយល់ព្រម ទទួលនៅឡើយទេ.."។
តារាសម្តែង ជាប់មន្ទិលសង្ស័យ មានទំនាក់ទំនងស្នេហ៍ ជាមួយតារាប្រុសលោក សុខ រក្សា កញ្ញា កុល ដាវី បានបន្ថែមថា ពេលនេះការបើកហាងក៏ជោគជ័យ ភ្លេងក៏ជោគជ័យ ចំណុចនេះ បញ្ជាក់ថា នាង និងលោក សុខ រក្សា គឺមានហុងស៊ុយត្រូវគា្ន ពោល គឺអាចរកស៊ីជាមួយគ្នាបាន គ្រប់ពេលវេលា។

ជាការកត់សម្គាល់ តារាសម្តែងស្រី កញ្ញា កុល ដាវី និង លោក សុខ រក្សា ក្រោយពេលដឹកដៃបណ្តើរគ្នា ចេញទៅសម្តែងនៅក្រៅប្រទេសមកនោះ ត្រូវបានមហាជន ក៏ដូចជាបណ្តាញ សារព័ត៌មានក្នុងស្រុក បានដាក់ការអារម្មណ៍ និងលើកជាការសង្ស័យថា អ្នកទាំងពីលួចបង្កើត ទំនាក់ទំនងភ្លើងស្នេហ៍ក្រៅ ឆាកជាមួយគ្នា។ ប៉ុន្តែព័ត៌មាននេះតែងត្រូវបានឆ្លើយបដិសេធ ពីសំណាក់ស្រីស្រស់ កុល ដាវី ក៏ដូចជាលោក សុខ រក្សា ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល